ចាប់រំលោភបានសម្រេចនៅក្បែរគំនរសំរាម ព្រឹកឡើងត្រូវសមត្ថកិច្ចចាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2019 ក+ ក-

ភ្នំពេញ ៖ បុរសម្នាក់វ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ចាប់ខ្លួនតាមបណ្តឹងចោទថា បានចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចទៅលើនារីម្នាក់ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចវាលទីលានចាក់សំរាមមួយកន្លែងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ លន់ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកនារីរងគ្រោះឈ្មោះ ផ ច ធ អាយុ១៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅរោងក្នុងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ដូចគ្នា។

តាមប្រភពបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះដើរចេញពីកន្លែងរើសសំណល់អេតចាយ សំដៅទៅរោងកន្លែងស្នាក់នៅ តែមិនទាន់ទៅដល់ផង ក៏ត្រូវបានជនសង្ស័យចាប់ផ្តួល ហើយទាញដកយកភ្លើងពិលដែលបំពាក់លើក្បាលចេញ រួចសម្រាតសម្លៀកបំពាក់ ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចនៅលើដី រួចហើយបានគំរាម ហាមមិនឲ្យប្រាប់ឪពុក ឬអ្នកណាឲ្យដឹងទៀតផង។

ប្រភពបន្តទៀតថា ក្រោយពីជនសង្ស័យចាប់រំលោភហើយ ជនរងគ្រោះក៏បានដើរទៅរោង កន្លែងសម្រាក លុះរហូតដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ដោយទ្រាំនូវទង្វើររបស់ជនសង្ស័យមិនបាន រៀបរាប់ប្រាប់ដំណើររឿងដល់ឪពុក ដឹងសព្វរឿង ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគររដ្ឋបាលដង្កោ

លុះដល់វេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ កម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យនាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដង្កោ។ បច្ចប្បន្នជនសង្ស័យជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការរដ្ឋានខណ្ឌដង្កោកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕