អាជ្ញាធរខេត្តព្រះវិហារ បើកកិច្ចប្រជុំត្រៀមបើកច្រកទ្វារអន្ដរជាតិ អានសេះ នាពេលឆាប់ៗនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2019 ក+ ក-

ព្រះវិហារ ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាន ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនានា ត្រូវរៀបចំ សម្អាតបរិវេណមាត់ច្រកអានសេះ ឲ្យបានស្អាត ដើម្បីត្រៀមលក្ខណៈបើកច្រកនេះ ជាច្រកអន្តរជាតិ ក្នុងពេលឆាប់នេះ។

លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងថា រាជរដ្ឋាភិបាលបានព្រមព្រៀងគ្នាជាមួយភាគី ពាក់ ព័ន្ធរួចរាល់ហើយ ក្នុងការបើកច្រកអន្តរជាតិចំនួន៤ ក្នុងឆ្នាំ២០១៩ នេះ ដែលធ្វើការបើកព្រមគ្នាតែ ម្តង គឺមិនបើកម្តងមួយៗទេ ហើយក្នុងច្រកអន្តរជាតិទាំង៤នេះ គឺមានច្រកអានសេះ មួយដែរ។

លោក អ៊ុន ចាន់ដា បានបន្ថែមថា នីតិវិធីនៃការដាក់ឲ្យដំណើរច្រកអន្តរជាតិនេះ គឺធ្វើព្រមគ្នា ហើយ ទីតាំងត្រូវប្រារព្ធអាចនៅខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង ខណៈខេត្តទាំងពីរនេះក៏មានច្រកអន្ដរ ជាតិ ចំណែកនៅខេត្តឧត្តរមានជ័យ មានច្រកជប់គរគី ដូច្នេះខេត្តព្រះវិហារ គឺច្រកអានសេះ នេះតែ ម្ដង។ ដូច្នេះកម្មវិធីនៃការបើកដំណើរការនៃច្រកនេះ គឺប្រព្រឹត្តទៅក្នុងម៉ោងពេលតែមួយ ប៉ុន្តែថ្នាក់ ដឹក នាំយកច្រកមួយធ្វើជាគោល ហើយសម្តេចក្រឡាហោម ស ខេង ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបើក។

ចំពោះកិច្ចប្រជុំនៅថ្ងៃនេះ លោក អ៊ុន ចាន់ដា បានស្នើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវ ធ្វើការដោះស្រាយឲ្យបានស្អាត ចំពោះទីតាំង ដែលជាបញ្ហាប្រឈម ដែលលើកឡើងដោយភាគីថៃ ទៅលើតូបខាងស្តាំដៃ ហើយត្រូវធ្វើការសម្អាតឲ្យស្អាតអត់មានទុកទេ ព្រោះនៅក្នុង MoU ឆ្នាំ ២០០០ ឲ្យរក្សាស្ថានភាពដើមទាំងអស់ តូបផ្សារពីមុនមានប៉ុន្មាន សំណង់ពីមុនមានប៉ុន្មាន គឺត្រូវ រក្សាទាំងអស់អ្វីដែលសាងសង់ថ្មី ត្រូវសម្អាតឲ្យអស់ ចំពោះអ្នកដែលពាក់ព័ន្ធជាមួយតូបត្រូវដក ខ្លួន ថយជាបន្ទាន់។

ចំពោះកិច្ចប្រជុំដែលកម្ពុជា ត្រូវប្រជុំជាមួយភាគីថៃ ខេត្ត អ៊ូប៊ុន នៅពេលខាងមុខនេះ គឺបានលើក បញ្ហាត្រៀមលក្ខណៈដី ៣ហិកតា សម្រាប់រៀបចំរដ្ឋបាលរបស់ច្រក។ ទន្ទឹមនឹងនេះ លោកបានណែ នាំឲ្យមន្ត្រីទាំងអស់ ត្រូវត្រៀមលក្ខណៈក្នុងការរៀបចំច្រក ដោយមិនធ្វើសំណង់រឹងបានទេ គឺដាក់ អូស្កូ ដូចនៅច្រកជាំសាង៉ាំ ៕ ស.ស.