ឆ្នាំ២០១៩នេះ រដ្ឋាភិបាល ផ្តល់គោលការណ៍ជ្រើសរើសមន្ត្រីរាជការក្របខណ្ឌថ្មីជិត៦ពាន់នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ជាគោលការណ៍ជ្រើសរើសក្របខណ្ឌថ្មីសម្រាប់មន្ត្រីរាជការស៊ីវិលចំនួន ៥.៩៩៦ នាក់ និងមន្ត្រីជាប់កិច្ចសន្យារាប់ពាន់នាក់ទៀត។ នេះបើតាមការប្រកាសរបស់ក្រសួងមុខងារសាធារណ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នេះ។

តាមសេចក្តីប្រកាសដដែល បានឲ្យដឹងថា ក្នុងឆ្នាំនេះដែរ មន្ត្រីជាប់កិច្ចសន្យាចំនួន ១៨,២៩២នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យា ៧,៩៩៦នាក់ គ្រូបង្រៀនពីរថ្នាក់ពីពេល ១២,៨៩៧នាក់ គ្រូបង្រៀនថ្នាក់គួប២ចំនួន ២,៥៩៨នាក់ គ្រូបង្រៀនថ្នាក់គួប៣ចំនួន ១២០នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ ២,៤៧២នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរឥស្លាម ១៧៨នាក់ ដេីម្បីផ្តល់ជូនគ្រប់ក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ទីរអង្គភាពជំនាញ រាជធានី ខេត្ត ចំនួន៣២។
សូមអានសេចក្តីប្រកាសទាំងស្រុងដូចខាងក្រោមនេះ ៖