ក្រសួងព័ត៌មាន កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលក្រសួងបាន កំពុងសិក្សារៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ឡើងវិញ ដោយសារតែច្បាប់នេះ នៅមានភាពខ្វះចន្លោះច្រើន។ នេះបើយោងតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមីនា នេះ ក្រោយបញ្ចប់កិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន។

សូមជម្រាបថា ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពី ឆ្នាំ១៩៩៥។ ច្បាប់នេះកំណត់របបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ភផ្សាយឲ្យបានសមស្របតាមមាត្រា៣១ និងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងថា ៖ ក្រសួងព័ត៌មាន បានរៀបចំក្រុមចំពោះកិច្ច ដើម្បីរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដែលបានឆ្លងរដ្ឋសភា ក្នុងអាណត្តិទី១ ឆ្នាំ១៩៩៥ ។ លោកថា វិសោធនកម្មនេះ ដោយសារច្បាប់នោះ នៅមានចន្លោះប្រហោងច្រើន៕