រថយន្តបែនដឹកដីបុករះរថយន្ត៦គ្រឿងខណៈកំពុងឈប់ភ្លើងស្តុប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2019 ក+ ក-

ភ្នំពេញ ៖ រន្ធត់លាន់ដូចស្នូររន្ទះដោយរថយន្តដឹកដីមួយគ្រឿងបានបើកបុករះរថយន្តជាច្រើនគ្រឿងខណះពេលកំពុងតែឈប់ភ្លើងស្តុបពណ៍ក្រហម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០១៩។
ស្ថិតនៅចំផ្លូវបំបែកស្តុបបំបែកកប់ស្រូវភូមិអន្លងក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តជាច្រើនកំពុងធ្វើចរាចរណ៍ពីទិសដៅពីលិចទៅកើតខណះពេលភ្លើងស្តុបពណ៍ក្រហមរថយន្តប្រហែលជា៧គ្រឿងបានឈប់ត្រង់ចំនុចភ្លើងស្តុបកើតហេតុខាងលើ ស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿងទៀតម៉ាកHINOពណ៍បែតងពាក់ស្លាកលេខភ្នំពេញ3A -4828
បើកស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿនលុះដល់ចំនុចកើតហេតុជាន់ហ្រ្វាំងមិនស៊ីបានជ្រុលចង្កូតបុករះរថយន្តដែលឈប់នៅខាងមុខកៀបរុញចូលគ្នារងការខូចខាតរថយន្តចំនួន៦គ្រឿង។

ចំណែកអ្នកបើកបររថយន្តបង្កបើកទ្វាររថយន្តបំរុងនិងរត់ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ចដោយសមត្ថកិច្ចភ្លេចវាយខ្នោះអ្នកបើកបរខាងលើបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ក្រុងបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុបន្ទាប់ពីធ្វើការវាស់វែងរួចសមត្ថកិច្ចក៍ស្ទូចយករថយន្តទាំង៦គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុកធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕