នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញពីគម្រោងសង់ព្រលានយន្តហោះថ្មីនៅខេត្តភាគឦសាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2019 ក+ ក-

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងពីគម្រោងអភិវឌ្ឍន៍ដ៏ធំថ្មីមួយទៀតនៅភាគឦសានប្រទេស គឺការសាងសង់ព្រលានយន្តហោះដែលអាចរៀបចំឡើងនៅក្នុងខេត្តរតនគិរី ឬខេត្តមណ្ដលគិរី នាពេលខាងមុខនេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រមុខរាជរដ្ឋាភិបាល បានបបញ្ជាក់ថា នៅតំបន់នេះ នឹងអាចក្លាយជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់នៅទិសភាគឦសានប្រទេស ក្នុងនោះគឺទៅទាំងសំណុំ ដូចជា ៖ កសិ-ឧស្សាហកម្ម កសិ-ទេសចរណ៍ និងផ្នែកដទៃទៀត គឺអភិវឌ្ឍន៍នៅទីនោះ ដើម្បីជំរុញឱ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «គោលដៅរបស់យើង គ្រាន់តែនៅភ្នំពេញ ក៏ត្រូវធ្វើព្រលានយន្តហោះថ្មី សៀមរាបក៏ត្រូវធ្វើព្រលានយន្តហោះថ្មី ហើយកំពុងតែពិនិត្យមើលដើម្បីដាក់ព្រលានយន្តហោះនៅទិសឦសាន។ ព្រោះឥឡូវនេះ ភ្នំពេញ-សៀមរាប មនុស្សពេញៗ ភ្នំពេញ-កំពង់សោម មិនទាន់ឃោសនាច្រើនទេ…។ ថ្ងៃក្រោយ ខ្ញុំគិតថា ក្នុងចន្លោះមណ្ឌលគិរី និងរតនគិរី អាចម្តុំហ្នឹង វានៅក្នុងតំបន់ហ្នឹង ដែលអាចធ្វើព្រលានយន្តហោះ»៕  (​រូបតំណាង)