ឆ្នេរទន្លេបាសាក់ មុខផ្សារអីអន១ ត្រូវគេចាក់ដីទន្ទ្រានធ្វើជាកម្មសិទ្ធិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2019 ក+ ក-

ភ្នំពេញ ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបកស្រាយថា មន្រ្តីជំនាញកំពុងសិក្សាពីទិដ្ឋភាពផ្លូវច្បាប់ ពាក់ព័ន្ធបញ្ហាការទន្ទ្រានចាក់ដីលុបចូលឆ្នេរទន្លេបាសាក់ មុខផ្សារទំនើប អ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន យកធ្វើជាកម្មសិទ្ធិ៝ឯកជន។
ការប្រកាសចាត់វិធានការនេះ បានធ្វើឡើងនៅ ក្រោយពីមានការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ចែកចាយបន្តគ្នា នាពេលថ្មីៗនេះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះ បានលើកឡើងថា សាលារាជ ធានីភ្នំពេញ បានទទួលព័ត៌មានជុំវិញបញ្ហាខាងលើនេះហើយនៅពេលនេះ មន្រ្តីជំនាញកំពុងធ្វើការងារលើបញ្ហានេះ។ លោកបានបញ្ជាក់ថា យើងកំពុងសួរនាំឆែកឆេរចំពោះរឿងហ្នឹងដែរ។ ឥឡូវអត់មានអីជូនបានទេ ទើបដឹងរឿងនេះ ឥឡូវយើងឆែកទាំងផ្លូវច្បាប់ ជុំវិញការងារ ទាំងអស់នេះសិន។

គួររំលឹកថា នៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ មានមនុស្សប្រមាណជាង១០នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីសាធារណរបស់រដ្ឋ។ ចំណែកករណីចាក់ដីរំលោភយកឆ្នេរទន្លេបាសាក់ ក្នុងសង្កាត់ចតុម្មុខ ខណ្ឌចំការមន នេះ មិនទាន់ដឹងថា តើងាជ្ញាធរហ៊ានចាត់ការបានកម្រឹតណានោះទេ ព្រោះថា អ្នកល្មមៗ មិនហ៊ានថ្លើមធំរំលោភយកដីឆ្នេរទន្លេកណ្តាលក្រុងបែបនេះឡើយ៕