លោក គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ុក ត្រូវបញ្ជូនទៅពេទ្យរុស្ស៊ីដោយសារជំងឺសួត
ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្ដរ៉ុក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ដោយសារជំងឺសួត បន្ទាប់ពីលោកស្រីមេធាវី ពឹង ធីតា ដាក់ពាក្យស្នើសុំទៅលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ។
សូមរំលឹកថា លោក គិត ធាង ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារប៉េហ្សី ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ពីបទសម្រួលឲ្យមានការប្រើប្រាស់គ្រឿងញៀនក្នុងអាជីវកម្មក្លឹបកម្សន្តរ៉ុក ដែលជាកម្មសិទ្ធិរបស់លោក៕