កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មានការរីកចំរើនថ្មីមួយទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2019 ក+ ក-

ចិន ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយក្នុងសន្និសីទសារ ព័ត៌មាន មួយថា មានការរីកចម្រើនថ្មី ក្នុងការចរចា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងប្រទេសចិន ប៉ុន្តែនៅតែមាន ការងារជាច្រើនទៀត ដែលត្រូវធ្វើ ទាក់ទង នឹងបញ្ហានេះ។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោក បានប្រឈមមុខ ដាក់គ្នា ក្នុងជំលោះពាណិជ្ជកម្ម រយៈពេល 9 ខែ ដែលធ្វើអោយខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់ពន្ធលើទំនិញ តំលៃចំនួន 250 ពាន់លានដុល្លារ ដែលនាំចូលពីប្រទេសចិន ដើម្បីទាមទារឱ្យមានការបញ្ចប់គោលនយោបាយជាច្រើន រួមទាំងការឧបត្ថម្ភធនឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ និងឧបសគ្គដំណើរការចូលទីផ្សារ ចំណែកប្រទេសចិន បានឆ្លើយតបសងសឹក ចំពោះ ការដាក់ពន្ធលើទំនិញ របស់ខ្លួនវិញផងដែរ៕