ស្កាត់ពីខេត្តតាកែវមកលួចម៉ូតូនៅក្រុងភ្នំពេញ តែរត់មិនរួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2019 ក+ ក-

ភ្នំពេញ ៖ ចោរវ៍យចំណាស់ម្នាក់់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ធ្វើការឃាត់ខ្លួនបានភ្លាមៗក្រោយពេលធ្វើសកម្មភាពកាច់ កម៉ូតូសេ១២៥មួយគ្រឿង ខណ´ម្ចាស់ចាក់សោចតទុកមុខយានដ្ឋានជួសជុសរថយន្តមួយកន្លែងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវលេខ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ ភ្លាមនោះ ម្ចាស់ម៉ូតូបានឃើញមានជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនបំរុងជិះរត់គាត់ក៏បានស្ទុះចេញមកក្រៅស្រែឆោឡោផ្អើលដល់ពលរដ្ឋដែលនៅក្បែរនោះនាំគ្នាជួយស្ទាក់ចាប់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី១ តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមនឈ្មោះ ស វុទ្ធី ហៅ ខ្លូ
អាយុ៥៦ឆ្នាំ ជាមុខសញ្ញាចាស់ ប្រកបមុខរបរជាចោររយៈពេល២០ឆ្នាំមកហើយ និងធ្លាប់ជាប់ពន្ធនាគារជាញឹកញាប់ផងដែរមានស្រុកកំណើត នៅភូមិដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ក្រោយពេលកើតហេតុម្ចាស់ម៉ូតូឈ្មោះ សូ រស្មី ភេទប្រុស អាយុ៤៣ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួល និងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕