នារីម្នាក់ត្រូវគេរឹតកសម្លាប់ក្នុងផ្ទះសំណាក់ រំចង់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2019 ក+ ក-

ព្រៃវែង ៖ នារីវ័យក្មេងម្នាក់ ស្លាប់យ៉ាងអាណោចអធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ រំចង់ បន្ទាប់ពីជនសង្ស័យប្រើល្បិចលួងហៅចូលទៅដេក ហើយយកខ្សែរឹកកសម្លាប់ រួចជិះម៉ូតូគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ រំចង់ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ផ្អែកតាមអត្តសញ្ញាណប័ណ្ណដែលបន្សល់ទុក ជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកោសល្យវិច័យ ខណៈដែលសាកសពនៅមានជាប់ខ្សែរុំកថ្មីៗនៅឡើយ ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមិនទាន់បានបំភ្លឺជុំវិញករណីខាងលើនៅឡើយទេ ដោយអះអាងថា រង់ចាំធ្វើការស្រាវជ្រាវស្វែងរកជនល្មើសជាមុនសិន ដើម្បីបញ្ជាក់ពីមូលហេតុពិតនៃអំពើឃាតកម្មនេះ ទើបអាចសន្និដ្ឋានបានពីកម្រិតដែលត្រូវទទួលទោសទណ្ឌ៕