ឃាតកម្មសម្លាប់ស្ត្រីក្នុងផ្ទះសំណាក់នៅខេត្តព្រៃវែង ជនដៃដល់ថា មកពីខាងស្រីបង្ខំឲ្យលែងប្រពន្ធ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2019 ក+ ក-

ព្រៃវែង ៖ ជនសង្ស័យជាឃាតកររឹត.កសម្លាប់ស្ត្រីម្នាក់ ដែលមានប្តីជាមន្ត្រីអាវុធហត្ថស្រុក លើក ដែក ត្រូវបានកំលាំងអាវុធហត្ថខេត្តព្រៃវែងវែកមុខ និងចាប់ឃាត់ខ្លួនបានហើយ នៅចន្លោះម៉ោង៨ ព្រឹកថ្ងៃទី១០ ឧសភា នេះ នៅចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការឈានទៅ ដល់ការចាប់ខ្លួននេះ គឺក្រោយពីហេតុការណ៏ឃាតកម្ម ដ៏សាហាវសរិតករនឹងខ្សែកាបូប ប្លន់យក គ្រឿងអលង្ការជិតពីរតម្លឹងមាស និងលុយចំនួនជិត៦០០ដុល្លារ កាលពីល្ងាចថ្ងៃទី៨ ឧសភា កន្លង ទៅ។ ជនសង្ស័យត្រូវបានចាប់ខ្លួន ត្រូវបាននាំខ្លួនយកទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រៃវែង ជាទឹកដីដែលជនសង្ស័យ ប្រព្រឹត្តិបទល្មើស ដើម្បីបន្តការសាកសួរ ។

បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះត្រូវបានស្គាល់ឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។រីឯនារីជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ បើតាមប្រភព បានបង្ហើបឲ្យដឹងថា ក្រោយពេលត្រូវចាប់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាព រូបគេពិតជាបានធ្វើសកម្មភាពរឹត.ក សម្លាប់នារីរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ ពិត មែន ដោយសារតែមានទំនាស់ រហូតឈានដល់វាយប្រតាយប្រតប់គ្នា នៅក្នុងបន្ទប់កើតហេតុ។ ជនសង្ស័យបានសារភាពថា រូបគេ និងនារីរងគ្រោះ គឺជាសង្សារនឹងគ្នាមានប្តី ប្រពន្ធ និងកូនរៀងៗ ខ្លួន។

នៅពេលកើតហេតុ ពួកគេមានបំណងចូលទៅរួមភេទធម្មតាទេ ប៉ុន្តែមិនទាន់បានរួមភេទផង ស្រាប់ តែនារីរងគ្រោះបង្ខំអោយរូបគេលែងលះប្រពន្ធ ចំណែករូបនាងក៏លែងប្តីដែរ ហើយទៅរួមរស់ នឹង គ្នាជាប្តីប្រពន្ធពេញសិទ្ធិ តែរូបគេ(ជនសង្ស័យ)មិនព្រម ទើបកើតទៅជាជម្លោះវាយប្រតាយប្រតប់គ្នា រហូតដល់រូបគេត្រូវបង្ខំចិត្តរឹត.ក សម្លាប់នាងតែម្តងទៅ។

គួររំឭកថា ស្ត្រីត្រូវជាម្តាយរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ទាំងអួលដើម ក ថា កូនស្រីរបស់គាត់(ជនរងគ្រោះ) មានប្តីជាមន្ត្រី​កងប្រដាប់់ អាវុធ មានកូនតូចៗចំនួន ២នាក់ ប្រុសម្នាក់ ស្រីម្នាក់។ សព្វថ្ងៃទាំង ២នាក់ប្តីប្រពន្ធ ធ្វើការងារនៅជាមួយគយចល័តក្បែរផ្ទះរបស់ខ្លួន ដោយប្រពន្ធជាចុងភៅ។ ស្ត្រីជាម្តាយបន្តថា ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធទាំង២នាក់ តែងតែឌុបគ្នាជូនកូនទៅសាលារៀន និងទៅទិញម្ហូបនៅផ្សារមិនដែលខាន។ តែនៅថ្ងៃទី៨ ខែឧសភា នោះ ប្តីនាងជាប់រវល់ការងារនៅកន្លែងធ្វើការ មិនបានជូនប្រពន្ធទៅទេ ដោយជនរងគ្រោះជិះម៉ូតូស៊េរីឆ្នាំ២០១៩ ទៅយកបាយអោយកូន និងទិញម្ហូបម្នាក់ឯង ដោយមានពាក់មាសជាប់នៅនឹងខ្លួនសរុប ១តម្លឹង ៨ជី និងក្រវិលប្លាកទីន ១គូ ព្រមទាំងលុយប្រាក់ខែប្តីប្រហែល ៦០០ដុល្លារទៀត។

បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចរៀបចំបែបបទ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕