អធិការនគរបាលស្រុកជើងព្រៃ ផ្តល់អំណោយដល់សិស្ស និងគ្រួ នៅសាលាបឋមសិក្សាខ្នុរដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2019 ក+ ក-

ខេត្ដកំពង់ចាម ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅប៉ុស្តិ៍រដ្ឋបាលខ្នុរដំបង បានរៀបចំពិធីផ្តល់អំណោយមនុស្សធម៌ ចែកសៀវភៅ និងថវិកាដល់សិស្សានុសិស្ស និងលោកគ្រួ អ្នកគ្រួ នៅសាលាបឋមសិក្សាខ្នុរដំបង ដែលមានសិស្សចំនួន ២៥០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១០ នាក់ ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។

មន្ត្រីក្នុងក្រុមការងារផ្តល់អំណោយមនុស្សធម៌នេះ បានឲ្យដឹងថា ពិធីនេះ ដឹកនាំដោយលោក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ និងតំណាងប៉ុស្តិ៍ ខ្នុរដំបង រួមទាំងសប្បុរសជននានានៅក្នុងមូលដ្ឋាន ដែលមានឈ្មោះដូចខាងក្រោម៖
១-លោកអធិការ ប្រាក់ សុគុណ ថវិកាចំនួន ២០ម៉ឺនរៀល។
២-លោក អនុសេនីយ៍ឯកកៅ គឹមឃននាយប៉ុស្តិ៍ខ្នុរដំបង ថវិកាចំនួន ២៥ម៉ឺនរៀល។
៣-លោកអនុសេនីយ៍ឯកស្រ៊ុន ខេងនាយរងប៉ុស្តិ៍ខ្នុរដំបងថវិកាចំនួន ១០មឺុនរៀល។
៤-លោកអនុសេនីយ៍ឯកហ៊ូ ហឿនងនាយរងប៉ុស្តិ៍ខ្នុរដំបង ថវិកាចំនួន ៥មឺុនរៀល។
៥-លោកអនុសេនីយ៍ទោចន ភាពមន្រ្ដីប៉ុស្តិ៍ខ្នុរដំបងថវិកាចំនួន ២មឺុនរៀល។
៦-លោកអនុសេនីយ៍ឯកឡេង សីហានាយប៉ុស្តិ៍គោករវៀងថវិកាចំនួន ២០មឺុនរៀល។
៧-ចៅអធិការវត្ដរវៀងកេីត សៀវភៅចំនួន ២៥០ក្បាល ថវិកាចំនួន ៦២មុឺនរៀល ក្រមាចំនួន០៦ និងសារុងចំនួន០៤។
៨-ចៅអធិការវត្ដសេរីខ្នុរដំបង ថវិកាចំនួន ១២៥.០០០មុឺនរៀល។
៩-លោក យិន យ៉ុម គណៈកម្មាវត្ដសេរីខ្នុរដំបង ក្រមាចំនួន១២ ថវិកាចំនួន ១២មុឺនរៀល។
១០-លោក ប៉ែន សុផល បុគ្គលិកកាសែតមេគង្គប៉ុស្ដិ៍ ប្រចាំខេត្តកំពង់ចាម ថវិកាចំនួន ១០មុឺនរៀល។
១១- លោក មំុ អូន គុណ ជ្រួក ផេង ប្រជាពលរដ្ឋរស់នៅភូមិរវៀង និងលោក ទូច (ផ្អាវ) សៀវភៅចំនួន ២៣០ ក្បាល និងប៊ិចចំនួន ៤៦០ដេីម។
១២-លោក កុយ ស៊ុយមេភូមិឈូកនិងភរិយាថវិការចំនួន១០៦០០០មុឺនរៀល។
១៣-លោក សួស សំនាងសហជីពប្រចាំរោងចក្រលីងគុនថវិការចំនួន ២០ម៉ឺនរៀល។
១៤-លោក សាយ វុធនិងភរិយានៅភូមិខ្នុរដំបងថវិការចំនួន០៩មុឺនរៀល។
១៥-លោក ជិន ចាវ នៅភ្នំពេញ ថវិកាចំនួន ០២ម៉ឺនរៀល។

ថវិកាទាំងអស់ដែលបងប្អូនចូលរួមសរុប ចំនួន ២.១១១.០០០រៀល សៀវភៅចំនួន ៥០០ក្បាល និងប៊ិចចំនួន៤៦០ដេីម។ ក្នុងនោះដែរ ចែកឲ្យសិស្សចំនួន ២៥១ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ០២ក្បាល ចំពោះលោកគ្រូ អ្នកគ្រូ វិញ មានចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានក្រមាចំនួន ១ សារុង ១ និងថវិកាចំនួន ២ម៉ឺនរៀល។ ក្រៅពីនេះ ថវិកាដែលនៅសល់ ត្រូវបានរៀបចំទិញអង្ករចែកជូនជនចាស់ជរា ទីទាល់ក្រចំនួន ២គ្រួសារផងដែរ។

ក្នុងពិធីចែកអំណោយនេះដែរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានសម្ដែងការត្រេកអរ និងអរគុណដល់លោកអធិការនគរបាលស្រុកជើងព្រៃ ដែលរៀបចំឲ្យពិធីនេះ ដោយ បានកៀងគរបងប្អូនសប្បុរសជននានាចូលរួមបរិច្ចាគថវិកា សម្ភារៈ និងចំណាយពេលវេលា នាំយកនូវអំណោយដ៏ថ្លៃថ្លាទាំងអស់ មកចែកដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាខ្នុរដំង ដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ក៏ដូចជាសាមគ្គីភាព មិនប្រកាន់វណ្ណៈ ចេះជួយគ្នាក្នុងគ្រាក្រ។

លោក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានមានប្រសាសន៍ក្នុងឱកាសនោះថា ទោះបីជា អំណោយទាំងនេះ មានបរិមាណតិចតួចក្តី តែបង្ហាញឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋ បានរួមចំណែកលើស្ទួយវិស័យអប់រំយ៉ាងខ្លាំង ហើយលោកក៏បានថ្លែងដោយជំនួសមុខឲ្យលោកគ្រូ អ្នកគ្រូ និសិស្សានុសិស្សថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នាថ្ងៃនេះ។

លោក ប្រាក់ សុគុណ ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ឲ្យខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ត្រងត្រាប់ស្តាប់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាសិស្សល្អ ជាសិស្សពូកែក្នុងសាលា ជាពលរដ្ឋល្អក្នុងសង្គម ក៏ដូជា សម្រាប់ជីវិតដ៏ថ្លៃថ្លារបស់ខ្លួននាពេលអនាគតផងដែរ៕ ដោយ ៖ សុផល