បក្សនយោបាយចំនួន៥ ដាក់អ្នក​ភ្នាក់ងារ៧០៤នាក់ដើម្បីសង្កេតការបោះឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2019 ក+ ក-

ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់នីតិវិធីនៃការសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការភ្នាក់ងារគណបក្សនយោបាយ សរុបចំនួន ៧០៤ នាក់ មកពីគណបក្សនយោបាយចំនួន ៥ ។

គណបក្សនយោបាយទាំងនោះ បានដាក់ភ្នាក់ងាររបស់ខ្លួនមានចំនួនដូចខាងក្រោយ ៖
– គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន ៤០៦ នាក់
– គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន ១០៩ នាក់
– គណបក្សខ្មែររួបរួមជាតិ បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន ៩៧ នាក់
– គណបក្សឆន្ទៈខ្មែរ បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន ៦៤ នាក់
– គណបក្សយុវជនកម្ពុជា បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន ២៨ នាក់
ការសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ត្រូវបានបញ្ចប់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។
សូមជម្រាបជូនថា គណបក្សនយោបាយ ចំនួន ៧ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣។ ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។ ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្សនយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ ៕

( ​ការពិនិត្យដំណើរការ ការបោះពុម្ពសន្លឹកឆ្នោត របស់ គ ជ ប)