រថយន្តដឹកខ្សាច់ក្រឡាប់ផ្ងាជើងសង្កត់លើរថយន្តអូឌី ទំនើបមួយគ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2019 ក+ ក-

ភ្នំពេញ៖ រថយន្តដឹកខ្សាច់មួយគ្រឿងបើកលឿនពេកដល់ចំណុចផ្លូវកោង បួងចង្កូតខ្លាំងបានក្រឡាប់ផ្ងារជើងមួយចំហៀង ចាក់ខ្សាច់រាយពេញផ្លូវ និងរបួសបាក់ដៃតៃកុងរថយន្ដម្នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក នៅថ្ងៃទី២៤ ខែឧសាភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រទល់មុខ ក្រុមហ៊ុនរថយន្ដសាដេន ក្នុងសង្កាត់ចាក់អង្រែកលើ ខណ្ឌមានជ័យ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដដឹកខ្សាច់មួយគ្រឿងក្បាលពណ៌ខៀវខ្ចី ពាក់ស្លាកលេខកណ្ដាល 3A-0335 បើកបរដោយបុរសម្នាក់បើកបរក្នុងទិសដៅពីជើង មកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់នឹងចំណុចផ្លូវកោង ជាកន្លែងកើតហេតុ តែកុងបានបួងចង្កូតកាច់ ក៏ក្រឡាប់ផ្ងារជើងមួយចំហៀងតែម្ដង ហើយចាក់ខ្សាច់រាយពេញផ្លូវ និងបណ្ដាលឲ្យបាក់ដៃតៃកុងរថយន្ដម្នាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍ខាងលើនេះមិនបង្កគ្រោះថ្នាក់អ្នកដទៃទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ចំណុចកើតហេតុ បានទំនាក់ទំនងខាងរថយន្ដស្ទូចមក ដើម្បីស្ទូចរថយន្ដចេញពីកន្លែងកើតហេតុ ចំពោះម្ចាស់រថយន្ដបង្កហេតុ រង់ចាំសមត្ថកិច្ចដោះស្រាយនៅពេលក្រោយ៕