ហ្វូងគោញីឈ្មោលរត់ចូលជ្រកភ្លៀងនៅមុខខ្ទមអ្នកតា រន្ទះបាញ់ងាប់៧ក្បាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2019 ក+ ក-

ខេត្តពោធិ៍សាត់ ៖ សត្វគោញី ឈ្មោលសរុបចំនួន ៧ក្បាល ត្រូវបានរន្ទះបាញ់ងាប់ភ្លាមៗ នៅលើទី ទួល ពីមុខខ្ទមអ្នកតាមួយកន្លែង ស្ថិតនៅក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ នៅ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅពេលវេលាដូចខាងលើ ពិតជាមានករណីរន្ទះបាញ់ បណ្ដាលឲ្យងាប់សត្វគោ១ហ្វូង សរុបចំនួន ៧ក្បាល ដែលកំពុងស៊ីស្មៅនៅលើទីទួល អ្នកតាមួយ កន្លែង ខណៈមេឃកំពុងមានភ្លៀងមួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់កន្រ្តាក់ និងផ្គររន្ទះផ្ទួនៗ ផង។

សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ក្នុងពេលកើតហេតុភ្លាមៗ សត្វគោញី និងឈ្មោល ដែល ត្រូវរន្ទះបាញ់ងាប់នោះ សមត្ថកិច្ចនៅមិនទាន់ដឹងថា ជារបស់អ្នកណាខ្លះនោះទេ។

សូមបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ ធ្លាប់កើតមានករណីរន្ទះបាញ់បណ្តាល អោយមនុស្សប្រុស ស្រី ពីរនាក់ប្តីប្រពន្ធ បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលពួគគាត់ត្រឡប់ មកពីដកផ្សិត ហើយដើរទៅផ្ទះវិញ ស្ថិតនៅក្នុងស្រុកក្រគ ខេត្តពោធិសាត់ ផងដែរ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ ខណៈមានភ្លៀងធ្លាក់ ពិសេសត្រូវស្វែងយល់អំពីការការពារសុវត្ថិភាព ក្នុងពេលមាន ភ្លៀងធ្លាក់ និងផ្ទររន្ទះ៕