នាង យិន ម៉ាណា ត្រូវបានដោះលែងឲ្យមានសេរីភាព តែហាមបើកបរ៣ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2019 ក+ ក-

ភ្នំពេញ ៖ តុលាការរាជធានី នៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ បានចេញដីកាសម្រេចដោះលែឲ្យនាង យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់នោះ មានសេរីភាពឡើងវិញហើយ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តន៍ត្រឹម ២ខែរួចមក។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមីនា តុលាការបានសម្រេចចោទប្រកាន់ នាងយិន ម៉ាណា ពីបទ បើកបរដោយគ្មានការយកចិត្តទុកដាក់ ខ្វះការប្រុងប្រយ័ត្ន និង ធ្វេសប្រហែស ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់បាត់បង់ជីវិត ទៅលើនិស្សិតស្រីម្នាក់ ឈ្មោះ ឌុំ រីដា ដែលបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមីនា នៅផ្លូវលេខ ២២៨ ក្នុងខណ្ឌទួលគោក។

គួររំលឹកថា តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសនាង យិន ម៉ាណា ដែលបានបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែទោសត្រូវបានព្យួររយៈពេល១០ខែ ដោយត្រូវអនុវត្ត ត្រឹមតែ២ខែប៉ុណ្ណោះ៕