«ឌីយ៉ា» សុខនហិតមីនដ៏សំខាន់បានស្លាប់ហើយ តែបន្សល់ទុកស្នាដៃដ៏អស្ចារ្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2019 ក+ ក-

ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ បានរៀបចំបុណ្យសពសុនខ យ៉ាងអធិកអធម ដោយមាន មន្ត្រីស៊ីម៉ាក់ជាច្រើនរូបចូលរួមដង្ហែសពសុនខ«ឌីយ៉ា»នេះផង។ ការរៀបចំដង្ហែ សពឌីយ៉ានេះ ក៏ព្រោះតែសុនខញី ដែលមានដើមកំណើតពីប្រទេសបូស្នៀ មួយក្បាលនេះ បានចូលរួមប្រតិបត្តិការដោះមីនយ៉ាងសកម្ម កាលពីឆ្នាំ២០១៥ និងបង្កើតកូនសុនខជាច្រើនក្បាល សម្រាប់បន្តវេនជាសុនខហិតមីន នៅម្ពុជា។

ក្នុងឱកាសនោះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ សំដែងនូវការសោកស្តាយចំពោះការបាត់បង់ សុនខញីហិតមីនឈ្មោះ ឌីយ៉ា បានស្លាប់ទៅកាលពីចុងសប្តាហ៏កន្លងទៅ។

គួរបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមានសុនខហិតមីនចំនួន ១៣២ក្បាល ក្នុងនោះមានសុនខ៧០ក្បាលកំពុងប្រតិបត្តិការនៅទីលានបោសសំអាតមីន ផ្ទាល់ និងសុនខផ្សេងទៀតជាសុនខដែលកំពុងហ្វឹកហាត់។ បើតាមអគ្គនាយកស៊ីម៉ាក់ ឯ.ឧ ហេង រតនា បានឲ្យដឹងថា ស៊ីម៉ាក់មានមហិច្ចតា បង្កើតឲ្យមាន កន្លែងបង្វឹកសុនខហិតមីន ដើម្បីបំរើក្នុងវិស័យការពារជាតិ និងសន្តិសុខ សុវត្ថិភាព៕