ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមប្រជុំកំពូលអាស៊ានលើកទី៣៤នៅទីក្រុងបាងកក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2019 ក+ ក-

​ដោយ ៖ សហការី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

 

លោកឧបនាយករដ្ឋមន្រ្តី នឹងត្រូវអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២៣របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលកិច្ចប្រជុំនេះនឹងត្រៀមរៀបចំឯកសារនានាសម្រាប់ដាក់ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានសម្រេចនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤៕