Update : ផ្ទះឈេីមួយខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុងនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2019 ក+ ក-

ដោយ ៖ សុផល
កំពង់ចាម : អគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងបង្កអោយមានការផ្ងាក់ផ្អេីលដល់ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចចេញជួយជួយអន្តរាគមន៍ តែសង្គ្រោះសភាពការណ៍បានឡើយ ។ កាលពីវេលាម៉ោង ១៣និង០៣នាទី ថ្ងៃទី២១ មិថុនា ២០១៩ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្នុងនេះបណ្ដាលអោយខូចខាតផ្ទះចំនួន ០១ខ្នង របស់ឈ្មោះ ហ៊ូ ហួយ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរលក់ដូរ ស្ថានភាព ផ្ទះឈើលើថ្មខាងក្រោម មាន៤បន្ទប់ ទំហំ ៧មx២២ម បណ្ដាលអោយខូចខាតផ្ទះទាំងស្រុង ។

បេីតាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការបានបញ្ជាអោយកម្លាំងនគរបាល បង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលខេត្តដឹកនាំដោយលោកស្នងការរងទទួលផែន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងប៉ុស្តិ៍រដ្ឋបាលវាលវង់ព្រមទាំងប្រជាការពារ និងប្រជាពលរដ្ឋ សហការជួយពន្លត់ទប់ស្កាត់មិនអោយរីករាលដាលបន្តទៀត ។

បើតាមសម្តីម្ចាស់ផ្ទះបានដឹងថា ពេលនោះគាត់នៅផ្ទះម្នាក់ឯង ពេលគាត់កំពុងអង្គុយមើលក្មួយ អាយុ០៨ខែ បានឃើញអណ្ដាតភ្លើងបានឆាប់ឆេះ ពីខាងលើផ្ទះ នៅផ្នែកខាងក្រោយ ជាកន្លែងដាក់ខោអាវ ហើយគាត់បានស្រែកអោយអ្នកជិតខាងជួយ រួចភ្លើងបានជ្រុះធ្លាក់មកលើធុងហ្គាស បណ្ដាលអោយផ្ទុះឆេះខ្លាំងតែម្ដង ហើយគាត់ក៏មិនដឹងថាមូលហេតុអ្វីដែលបណ្ដាលអោយឆេះនោះទេ។

ទ្រព្យសម្បត្តិដែលបាត់បង់រួមមានផ្ទះ០១ខ្នង មាន០៤បន្ទប់ ទូឈើចំនួន០៥ សាឡុងអង្គុយចំនួន ០៦ កុំព្យូទ័រចំនួន ០១គ្រឿង តុឈើប្រវែង ១ម x ២,៥០សម ចំនួន០១ ទូរទស្សន៍ចំនួន ០៤គ្រឿងប្រាក់ដុល្លាចំនួន ៧០០ដុល្លា និងសំភារៈ មួយចំនួន ។

ក្រោយកេីតហេតុសមត្ថកិច្ចយើងបានពន្លត់រលត់អស់១០០% មិនបណ្ដាលអោយប៉ះពាល់ដល់មនុស្ស និងផ្ទះប្រជាពលរដ្ឋបន្តទៀតទេ ដោយប្រើប្រាស់រថយន្តអគី្គភ័យចំនួន០៤គ្រឿងក្នុងនោះរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គីភ័យស្រុកកំពង់សៀម ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន ១២រថយន្ត៕