សម័យប្រជុំពេញអង្គរដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2019 ក+ ក-

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះបាន ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ ដោយសម័យប្រជុំនេះមានវត្តមានសមាជិក សមាជិការដ្ឋសភាចូលរួមចំនួន ១១២រូប លើចំនួនសរុប ១២៥រូប។

សេចក្តីព្រាងច្បាប់ទាំង៥ ដែលរដ្ឋសភាបានលើកយកមកពិភាក្សា និងអនុម័តរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជាឱ្យក្រុមហ៊ុនអេសភីអេចភី(ខេមបូឌា)ឯ.ក។

២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្នេថេក រីញូវេប៊ល ឯ.ក។

៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរា ជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។

៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម ឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត និង៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣៕