បង្ហោះម៉ូតូ​ភ្លាត់ស្នៀតដួលត្រូវរថយន្ដបុកស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់(​វីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2019 ក+ ក-

ដោយ ៖ សុផល

ខេត្តបន្ទាយមានជ័យ ៖ យុវវ័យឈាមរាវបង្ហោះម៉ូតូ ទៅបុកជាមួយរថយន្ត ស្លាប់ពីនាក់ រងរបួសធ្ងន់ម្នាក់នៅក្រុងប៉ោយប៉ែត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ នៅមុខសមាគមន៍ខ្មែរ ចិន ក្រុងប៉ោយប៉ែត ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាអ្នកបើកបរម៉ូតូ ១.ឈ្មោះ ចាន់ រ៉ូសា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកបរស្លាប់។

២.ឈ្មោះ មាន សង្ហា ភេទប្រុស អាយុ១៧ឆ្នាំ អ្នករួមដំណើរស្លាប់ អ្នកទាំងពីរជិះម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០០៨ ពណ៍ខ្មៅ គ្មានស្លាកលេខ ។

ទី៣.ឈ្មោះ ទី ណូ ភេទប្រុស អាយុ១៧ឆ្នាំ អ្នកបើកបរម៉ូតូ របួសធ្ងន់ ម៉ាកឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៍ខ្មៅពាក់ស្លាកលេខ ប.ជ 1T-1777 ហេីយទាំងបីនាក់ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូម៉ាឌ្រីមស៊េរីឆ្នាំ២០០៨ គ្មានស្លាកលេខ ដែលជិៈគ្នាពីរនាក់បានបង្ហោះម៉ូតូ ពីទិសកើតទៅលិច ទៅកៀរចំកន្ទុយរថយន្តបញ្ច្រាស់ទិសមួយគ្រឿងម៉ាក AVANZA ពណ៍ខ្មៅ ពាក់ស្លាកលេខ ប.ជ 2A-6104រួចជ្រុលទៅបុករថយន្តបញ្ច្រាស់ទិសមួយគ្រឿងទៀតម៉ាក ហាយឡិនដឺ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Y-0996ហើយម៉ូតូម៉ាឌ្រីមស៊េរីឆ្នាំ២០១៩ ក៏ទៅបុករថយន្តបន្ថែម ដែលហេតុការណ៍នេះបង្កឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល០២ នាក់។

ក្រោយពេលកើតហេតុ អ្នករងរបួសទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ និងសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

រថយន្តឃាត់បានមួយគ្រឿង ចំណែកឯរថយន្តហាយឡិនដឺ បន្សល់ទុកតែកាងមុខនិងស្លាកលេខប៉ុណ្ណោះ ហើយបើករត់គេច សមត្ថកិច្ចកំពុងដាក់កម្លាំងតាមស្ទាក់ចាប់៕