កម្ពុជា នឹងនាំអ្នកកាសែតទៅមើលមូលដ្ឋានទ័ពជើងទឹករាម ឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2019 ក+ ក-

​ដោយ ៖​ សុត្ថារ៉ា

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងការពារជាតិ និងលោកនាយឧត្តមសេនីយ៍ ជុំ សុជាត បានប្រកាសបដិសេធជាថ្មីម្តងទៀត នូវព័ត៌មានដែលបានផ្សាយដោយសារព័ត៌មានអាមេរិកដែលថា កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាសម្ងាត់ ដើម្បីឲ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។

ការប្រកាសបដិសេធជាថ្មី ដោយផ្ទាល់មាត់នេះ បានធ្វើឡើង ក្នុងសន្និសីទកាសែត ប្រចាំសប្តាហ៍ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ផៃ ស៊ីផាន ក៏បានប្រកាសដែរថា ក្រសួងការពារជាតិ នឹងរៀបចំនាំក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យដោយផ្ទាល់នៅមូលដ្ឋានកងទ័ពជើងទឹក រាម នៅខេត្តព្រះសីហនុ នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ ដើម្បីបញ្ជាក់ជាសាធារណៈ និងជាការឆ្លើយតបទៅនឹងការប្រឌិតរបស់សារព័ត៌មានសហរដ្ឋអាមេរិក៕