អភិបាលស្រុកជើងព្រៃដឹកនាំក្រុមការងារចុះអប់រំណែនាំស្រ្តី និងកុមារដើរសុំទាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2019 ក+ ក-

ដោយ ៖ សុផល
កំពង់ចាម : ដោយមានការយកចិត្ដទុកដាក់ពីលោកអូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃចំពោះជនក្រីក្រនិងអ្នកដីេរសុំទាន នៅក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃ លោក ឆាយ វ៉ាន់សុី ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ឃី លាងសុីម អភិបាលរង នៃគណៈអភិបាលស្រុក លោកស្រីប្រធានការិយាល័យកិច្ចការនារីស្រុក លោកប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកស្រុក ចុះអប់រំណែនាំស្រ្តី និងកុមារ ដែលតែងតែដើរសុំទាន នៅចំណុចហាងរំដួល៨៨ ចំនួន៥គ្រួសារ មានមនុស្ស១២នាក់ស្ថិតនៅក្នុងភូមិសុទិព្ធ ឃុំសុទិព្ធ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃបានអោយដឹងថា លោកបានពន្យល់ស្រ្តីដែលជាមេគ្រួសារឱ្យឈប់ប្រកបរបរនេះទៀត បែរទៅប្រកបរបរផ្សេងវិញ និងសូមណូមពរគាត់ឱ្យបញ្ជូនកូនទៅសាលារៀនឱ្យបានគ្រប់គ្នា។

លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃបានបន្ដអោយដឹងថា បើសិនជាពួកគាត់មិនមានលទ្ធភាពចិញ្ចឹមកូននោះទេ ខ្ញុំបាទនឹងទាក់ទងទៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម យកគាត់ទៅនៅទីនោះ ក្នុងនោះផងដែរការចុះអប់រំណែនាំស្រ្តីនិងកុមារ ដែលតែងតែដើរសុំទាន នៅចំណុចហាងរំដួល៨៨ ចំនួន៥គ្រួសារ មានមនុស្ស១២នាក់លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃនិងក្រុមការងារក៏ បាននាំយកថវិកាជូនពួកគាត់ក្នុង១គ្រួសារ ៥០.០០០រៀលផងដែរ ៕