អភិបាលស្រុកជើងព្រៃ ចុះពិនិត្យដោះស្រាយសំណូមពរសំខាន់ៗរបស់ប្រជាពលរដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 August, 2019 ក+ ក-

កំពង់ចាម ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក អូត ឈាងលី អភិបាល នៃ គណៈអភិបាលស្រុកជើងព្រៃ អមដំណើរដោយលោក មាន សម័យ ប្រធានការិយាល័យកសិកម្មស្រុក លោក ឯក គឹមអ៊ន មេឃុំស្រម៉របាន ចុះពិនិត្យមើលទីតាំងដែលជាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៧ ខែសីហា នៅក្នុងកម្មវិធីវេទិកាសាធារណៈ នៅ វត្តគុកពង្រ ហៅវត្តស្រាម ក្រោមអធិបតីភាពលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេ សាទ និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយស្រុកជើងព្រៃ។

សូមជំរាបថា នៅក្នុងវេទិកាសាធារណៈនាពេលនោះ ប្រជាពលរដ្ឋសំណូមពរលោកអោយជួយអណ្ដូងមួយសម្រប់ដាក់នៅសាលាបុុណ្យភូមិប្រធាតុ បង្គោលអូសខ្សែភ្លើង ៥ទៅ ១០ដើម និងសូមចាក់សាបបំពេញទីធ្លាមាត់អណ្ដូងលូចំនួន ១៣៣ម៉ែត្រការេ គិតជាទឹកប្រាក់ចំនួន ៣.២៥០.០០០រៀល លោក វ៉េង សាខុន ក៏បានផ្តល់ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋ ។

ចំពោះបង្គោលខ្សែភ្លើង លោក អូត ឈាងលី អភិបាល នៃគណះអភិបាលស្រុក បានអោយសេវាករអគ្គីសនីដាក់ជូនបងប្អូនប្រជាពលរដ្ឋ សេវាករក៏បានឯកភាពធ្វើជូន ចំពោះអណ្តូងទឹកនៅសាលាបុណ្យ លោកអភិបាលស្រុកបង្វែមកតបណ្តាញទឹកស្អាតជំនួសវិញ ប្រជាពលរដ្ឋក៏បានយល់ព្រម ៕ ដោយ : សុផល