សាខាកាកបាទក្រហមកខេត្តបាត់ដំបង ផ្តល់អំណោយជួនពលរដ្ឋទីទាល់ក្រ១៣១គ្រួសារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2019 ក+ ក-

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយក្រីក្រចំនួន១៣១គ្រួសារ មកពី៦ភូមិនៃឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទទួល បានអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រនេះ ដែលត្រូវបានរៀបចំឡើង នៅបរិវេណវត្តចន្ទមុនីសីហៈ ហៅវត្តបកិត។

លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ អំណោយ ដែលត្រូវចែកជូននាពេលនេះ មានចំនួនតិចតួចក៏ ពិតមែនតែសន្តានចិត្ត របស់សប្បុរសជនទាំងអស់ដែលបានជួយតាមរយៈកាកបាទក្រហមកម្ពុជា ដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសសូមប្រុងប្រយ័ត្ន កុំឲ្យមូសខាំ ត្រូវគេងក្នុងមុងជានិច្ច ត្រូវបំបាត់ជម្រកមូសជុំវិញផ្ទះ និងក្នុងសហគមន៍របស់ខ្លួន ដើម្បីជៀសវាងនូវជំងឺគ្រុនឈាម ដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ និងឲ្យស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបាន៤ដងមុនពេលសម្រាល ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហើយពេលបើកបរត្រូវមានការប្រុងប្រយ័ត្ន ពាក់មួយសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតពេលបើកបរកុំពិសារគ្រឿងស្រវឹង និងការពារកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

លោក ណាំ ទុំ សមាជិព្រឹទ្ធសភា បានមានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង១៣១គ្រួសារក្រោយពីទទួលបានអំណោយនេះហើយ ត្រូវខិតខំបន្តសកម្មភាពប្រកបមុខរបរចិញ្ចឹមជីវិត ក្នុងលើកស្ទួយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះស្រលាញ់ធម្មជាតិ ព្រោះថាព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅរបស់បងប្អូន និងណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រលាញ់គ្នាដោយមិន ប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរណាមួយឡើយ ធ្វើយ៉ាងឲ្យប្រទេសយើងមានការរួមសាមគ្គីផ្ទៃក្នុងជាតិ រក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខសង្គម និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិកាន់តែមានការរីកចំរើនថែមទៀត ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកសុទ្ធចំណុះ២០លីត្រ ១ធុង, ក្រមា អាវយឺត ចានបាយ ចានសម្ល ទឹកស៊ីអ៊ីវ និងថវិកាចំនួន ៕ ដោយ ៖សុផល