ជម្លោះរឿងបៀតបៀនផ្លូវភេទពេលពិនិត្យផ្ទៃពោះ ពេទ្យសងជំងឺចិត្ត400ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 August, 2019 ក+ ក-

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មានផ្ទៃពោះ៧ខែបានទៅពិនិត្យផ្ទៃពោះនិងឆ្លុះអេកូនៅគ្លីនិកឯកជនមួយកន្លែងយីហោ ករុណាពេទ្យ ត្រូវបានខាងក្រុមគ្រូពេទ្យយកម្រាមដៃមិនបានពាក់ស្រោមលូកប្រដាប់ភេទ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារកើតទុកមិនសុខចិត្ត បង្កជាជម្លោះ ទើបក្រុមគ្រូពេទ្យសម្រេចសងជំងឺចិត្ត 400 ដុល្លារដើម្បីបញ្ចប់រឿង

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨នឹង១០នាទីយប់ ថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៧០ ដែលមានទីតាំងនៅចំណុចគ្លីនិកឯកជនយីហោ ករុណាពេទ្យ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ច.ព.ស. អាយុ ១៩ឆ្នាំ ស្នាក់នៅសង្កាតផ្សារថ្មី3 ខណ្ឌដូនពេញ ប្តីរបស់ជនរងគ្រោះមានឈ្មោះ ធា រដ្ឋា អាយ ២៣ឆ្នាំ មានមុខរបរអូឌើនៅខារ៉ាអូខេ ស្នាក់នៅសង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ។

តាមសំដីប្តីនារីរងគ្រោះបានអោយដឹងថាយ៉មុនពេលកើតហេតុប្រពន្ធរបស់ខ្លួនមានអាយុ ១៩ឆ្នាំមានផ្ទៃពោះ៧ខែប៉ុន្តែប្រពន្ធគាត់នៅតែបន្តឆ្លៀតពេលធ្វើនៅរកប្រាក់នៅក្នុងភោជនីដ្ឋានមួយកន្លែងហើយបានត្រូវមិត្តភក្តិដើរមិនបានប្រយ័ត្នប៉ះចំ “ពោះ” បណ្តាលឲ្យមានអាការៈមិនស្រួលទើបហៅក្រុមគ្រួសារដឹកម៉ូតូកង់បី ជូនមកមន្ទីពេទ្យជប៉ុន ហើយជនរងគ្រោះបានសួរអ្នករត់កង់បីថា នៅកន្លែងណាមានឆ្លុះអេកូ ខាងម៉ូតូកង់បីប្រាប់ថា មានស្គាល់ទើបឲ្យដឹកមកគ្លីនិកឯកជនយីហោ ករុណាពេទ្យ តែម្តង។ ជនរងគ្រោះបានឲ្យដឹងទៀតថា នៅពេលចូលទៅដល់ខាងក្រុមគ្រូពេទ្យក៏បានឲ្យអ្នកជំងឺចូលក្នុងបន្ទប់ដើម្បីពិនិយ្យ ហើយបានយកម្រាមដៃលូកប្រដាប់ភេទទាំងមិនមានពាក់ស្រោមដៃ ម្តងហើយម្តងទៀតចំនួន៣លើក បណ្តាលឲ្យជនរងគ្រោះគិតថា ខាងគ្រូពេទ្យដូចជាមានគំនិតមិនល្អចំពោះខ្លួន ហើយក៏និយាយប្រាប់ប្តី បង្កជាជម្លោះទាស់ពាក្យសំដីគ្នាបង្កការភ្ញាក់ផ្អើលតែម្តង។

ជនរងគ្រោះបានបញ្ជាក់ថា គ្លីនិកឯកជនមួយនេះឲ្យពេទ្យ”ស្តារ”មកពិនិត្យជំងឺ និងធ្វើខុសវិជ្ជាជីវៈគ្មានក្រមសីធម៌។ ក្រោយពេលកើតហេតុ ខាងគ្លីនិកព្រមទទួលកំហុស ហើយក៏សុខចិត្តបង់ជំងឺចិត្តដល់អ្នកចំនួន 400$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង និងព្រមធានាព្យាបាលអោយជនរងគ្រោះមួយចប់ថែមទៀតដើម្បីស្ដារមុខមាត់របស់គ្លីនិក៕