បាត់ម្ចាស់ឃើញតែរថយន្តលុចស៊ីសទុកចក្នុងព្រៃ នៅស្រុកបាធាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2019 ក+ ក-

​ខេត្តកំពង់ចាម ៖ បុរសម្នាក់បានបាត់ពីផ្ទះដោយចេញទៅរកសុីអស់រយៈពេល២ថ្ងៃមិនឃេីញត្រឡប់មកផ្ទះវិញ ប្រពន្ធនិងបងប្អូនបានឆោឡោតាមរកផ្អេីលអស់សមត្ថកិច្ច។ហេតុការណ៍នេះបានកេីតឡេីងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នារសៀលវេលាម៉ោង១៣ និង៣៥នាទី ស្ថិតនៅភូមិតាសាំ ឃុំត្រនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម។

បេីតាមប្រភពពីប្រពន្ធ បានអោយដឹងថា ប្ដីរបស់គាត់មានឈ្មោះ សិន ប៊ុនធឿន អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិឃុំកេីតហេតុខាងលេី ប្រកបមុខរបរកាត់ផ្លង់ដី បេីករថយន្ដម៉ាក់លុចសុីស RX300 ដែលពាក់ស្លាកលេខ ភ្នំពេញ 2AH.8969 ប្ដីរបស់គាត់បានចាកចេញពីផ្ទះកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ហេីយ មកដល់រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នេះឃេីញមកទេ ទេីបពួកគាត់នាំបងប្អូនទៅប្រាប់សមត្ថកិច្ចអំពីបញ្ហានេះ ដេីម្បីអោយសមត្ថកិច្ចជួយស្វែងរក ។ រាល់សព្វដងគឺប្ដីរបស់គាត់តែងតែត្រឡប់កមផ្ទះមិនដែលខានទេ ចំណែកពេលនេះ មិនឃេីញមកទួរស័ព្ទក៏តេមិនចូលទៀត ប្ដីរបស់គាត់បានយកប្រាក់ទៅតាមខ្លួននោះប្រហែលចំនួន១៨០០០ដុល្លារសហរដ្ឋអាមេរិក។

ក្រោយពីបានទទួលព័ត៌មានសមត្ថកិច្ចក៍បានស្ទុះស្ទារ និងដាក់កម្លាំងតាមស្វែងរក។ជាលទ្ធផលនៃការខិតខំស្វែងរករបស់សមត្ថកិច្ចគឺបានឃេីញត្រឹមតែរថយន្ដ រីឯមនុស្សមិនឃេីញទេ។

បច្ចុប្បន្នរថយន្ដត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយហេីយសមត្ថកិច្ចកំពុងស្វែងរកស្រាវជ្រាវបន្ដទៀត។
ទោះជាយ៉ាងនេះក្តី ស្ត្រីជាប្រពន្ធ មិនបានបញ្ជាក់លម្អិតពីបញ្ហានានាដល់ក្រុមភ្នាក់ងារព័ត៌មាននៅនឹងកន្លែងកើតហេតុនោះទេ តែគេគិតថាសមត្ថកិច្ចអាចមានតម្រុយខ្លះៗដើម្បីបន្តការស្វែងរកការពិតក្នុងរឿងដ៏អាថ៌កំបាំងនេះ៕