ស្រវឹងស្រាដេកលើថ្នល់រថភ្លើងត្រូវកិនស្លាប់យ៉ាងអាណោចអាធ័ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2020 ក+ ក-

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវបានរថភ្លើងកិនដាច់ជើងនិងបែកក្បាលប្រកាច់ស្លាប់ភ្លាមៗ នៅវេលាម៉ោង ០៤និង០០ នាទី ទៀបភ្លឺថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៨ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា យុវជនត្រូវបានរថភ្លើងកិនស្លាប់ឈ្មោះ អ៊ុន សុគន្ធា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកាប់ជ្រូក មានទីលំនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា យុវជនរងគ្រោះខាងលើអោយតែពេលផឹកស្រាស្រវឹងម្តងៗគឺតែងតែមកដេកនៅលើផ្លូវរថភ្លើងជាប្រចាំ ហើយនៅយប់កើតហេតុយុវជនរងគ្រោះក៏បានផឹកស្រាស្រវឹងហើយទំនងបានទៅដេកលើផ្លូវរថភ្លើងដូចសព្វដងដែរ លុះព្រឹកឡើងក៏ស្រាប់តែមានការភ្ញាក់ផ្អើលត្រូវបានរថភ្លើងកិនស្លាប់តែម្តង។

បច្ចុប្បន្នសាកសពយុវជនរងគ្រោះត្រូវបានសាច់ញាតិយកទៅរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕