អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សារបឹងកុក​​ខេត្តកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2020 ក+ ក-

កំពង់ចាម ÷ នៅវេលាម៉ោង ១២ យប់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ នេះ អគ្គីភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សារបឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។

ខណៈពេលនេះផងដែរ រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពុងតែអន្តរាគមន៍ បាញ់ទឹកពន្លត់ថ្នាក់អគ្គីភ័យកំពុងតែឆាប់ឆេះ យ៉ាងខ្លាំងនៃផ្សារបឹងកុកនេះ ។

ទន្ទឹមនឹងនេះដែរអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា កំពុងតែមានវត្តមាននៅទីកន្លែងកើតហេតុ ។

ដោយឡែកចំពោះមូលហេតុ និងការខូចខាតមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ ។

រថយន្តពន្លត់អគ្គីភ័យចំនួន ១១គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តកំពង់ចាម ៣គ្រឿង នឹងមកតាមបណ្ដាលស្រុករួ មទាំងរថយន្តមកពីក្រុងសួងខាងខេត្តត្បូងឃ្មុំ សរុបចំនួន ៨ គ្រឿង ទៀត។

អគ្គិភ័យបានរលត់ស្ថាពរនៅម៉ោង ១និង៣០នាទីយប់
ឈានចូលថ្ងៃ១៤ ខែមិនា ឆ្នាំ២០២០ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីទំហំនៃការខូចខាតនៅឡើយទេ៕ ដោយ ÷ ប៉ែន សុផល