ថ្ងៃទី១ ពិធីបុណ្យទន្លេមានភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្តជាង៣ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2020 ក+ ក-

ខេត្តបាត់ដំបង ៖ ពិធីបុណ្យទន្លេនៅថ្ងៃទីមួយ (១៣ មីនា ២០២០) ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសមកកំសាន្តចំនួនប្រមាណ ៣ ម៉ឺននាក់ (ក្នុងនោះបរទេសប្រមាណ ៣០០នាក់ ដែលភាគច្រើនជាជនជាតិបារាំង)។ នេះបើ​តាម​ការបញ្ជាក់​នៅ​គណនីហ្វេសបុក​របស់​ក្រសួង​ទេសចរណ៍។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេ លើកទី០៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ​ធ្វើឡើង​ចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ ក្នុង​ពេល​រៀបចំ​ពិធី​បុណ្យ​ទន្លេ​នេះ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ក៏​បាន​បង្ហាញ​រូប​ភាព​ពី​ការ​រៀប​ចំ​តុប​តែង​លម្អ​ភ្លើង​នៅ​តាម​ដើម​ឈើ និង​មាន​ស្តង់​លក់​ជា​ច្រើន រួម​ជា​មួយ​ភ្ញៀវ​ចូល​រួម​ដើរលេង​កម្សាន្ត​ជា​ច្រើន៕