រថយន្តបុករះម៉ូតូពីរគ្រឿងស្លាប់ម្នាក់ និងម្នាក់របួសធ្ងន់នៅក្រុងក្រចេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2020 ក+ ក-

ខេត្តក្រចេះ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូចំនួន ២គ្រឿង បណ្តាលបុរសវ័យចំណាស់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅលើផ្លូវលេខ៣៧៧(ក្រចេះ-ខ្លាស្ទុះ) ត្រង់ចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ស្ថិតក្នុងភូមិអូរឫស្សី1 សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះ។

លោក ចក់ ផល្លី អធិការរងទទួលផែនចរាចរណ៍ក្រុងក្រចេះ បានប្រាប់ឲ្យដឹងថាមានករណីគ្រោះថ្នាក់កើតឡើងដោយរថយន្តម៉ាកកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ2Q.8584 អ្នក បើកបរមិនស្គាល់អត្ត សញ្ញាណបានបើកបរពីទិសខាងលិចទៅទិស ខាងកើតដល់ចំណុចខាងលើបានរ៉េចង្កូតបុករះចំនួន០២គ្រឿងបណ្តាលឲមនុស្សពីរនាក់ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះទី១ អ្នកបើកបរឈ្មោះ កែវ ស្រីម៉ាច ភេទស្រី អាយុ២១ឆ្នាំ (របួសធ្ងន់)មានទីលំនៅភូមិ1 សង្កាត់រកាក ណ្តាល ក្រុងក្រចេះខេត្តក្រចេះ ។ជនរងគ្រោះទី២ អ្នកបើក បរឈ្មោះ ម៉ម យឿន ភេទប្រុសអាយុ៧៥ឆ្នំា (របានស្លាប់នៅ មន្ទីរពេទ្យខេត្ត) មានទីលំ នៅភូមិស្រែស្តៅសង្កាត់អូរឫ្សី ក្រុងក្រចេះខេត្តក្រចេះ។

សូមបញ្ជាក់ថា រថយន្តត្រូវបានអ្នកបើកបរយកទៅទុកនៅក្នុងយានដ្ឋានជាង លុច ស្ថិតក្នុងភូមិស្រែស្តៅ សង្កាត់អូរឫ ស្សី ក្រុងក្រចេះ ខេត្ត ក្រចេះ ។

ចំណែកសាកសពជនរងគ្រោះត្រូវបាននរគបាលជំនាញប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅពេទ្យខេត្តក្រចេះ។

បច្ចុប្បន្ននេះ រថយន្តបង្កហេតុ និងម៉ូតូចំនួនពីរគ្រឿងបានដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ជាបណ្តោះអាសន្នរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕