ក្រសួង​៣ ​ទទួលភារកិច្ចចរចាជាមួយភាគីថៃដើម្បីដំឡើងច្រកទ្វារ​តំបន់​ព្រំដែន​ថ្មដា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2020 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​មហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ធ្វើការ​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​សហការ​ដំឡើង​ច្រកទ្វារ​តំបន់​ព្រំដែន​ថ្មដា ខេត្ត​ពោធិ៍សាត់ ទៅជាច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ។

គម្រោង​ដំឡើង​ច្រកទ្វារ​ព្រំដែននេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា បាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ផ្លូវជាតិ​លេខ៥៥ តភ្ជាប់ពី​ផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែន​ថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ កាលពីខែមីនា​កន្លងទៅ៕