ឧទ្យានជាតិភ្នំគូលែននឹងមានឈ្មោះជាផ្លូវការថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន”​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2020 ក+ ក-

ខេត្តសៀមរាប ៖ ឧទ្យានជាតិភ្នំគូលែនជាតំបន់ការពារធម្មជាតិមួយ​ នឹងមានឈ្មោះជាផ្លូវការថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន”​ ដែល​មានទីស្ថិតនៅក្នុងស្រុកស្វាយលេង និងស្រុកវ៉ារិន​ ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រ​ ពី​ប្រាសាទបន្ទាយស្រី។​ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន។

ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមាន​កម្ពស់​ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែន​លាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង។ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់​ ដែលជា​វត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនក្នុងតំបន់អង្គរ៕