កសិករដាំបន្លែត្អូញត្អែរពីការពិបាករកទីផ្សារលក់ចេញពេលប្រមូលផលបាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2024 ក+ ក-

ប្រជាពលរដ្ឋប្រកបមុខរបរដាំដំណាំរួមផ្សំនៅ​ស្រុកកងមាស ខេត្តកំពង់ចាម បានត្អូញត្អែរពីការពិបាករកទីផ្សារនៅពេលដែលដំណាំបន្លែរបស់គាត់ប្រមូលផល។កសិករដាំបន្លែជាច្រើននាក់បាននិយាយដូចៗគ្នាថា ទីផ្សារបន្លែមិនទៀងទាត់ធ្វើឲ្យពួកគាត់ជួបការប្រឈម និងជួនកាលមានការខាតបង់ដើមទុននិងកម្លាំងពលកម្មទៀតផង។ពួកគាត់សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយធ្វើយ៉ាងណាឲ្យទីផ្សារបន្លែមានតម្លៃស្ថេរភាពផង។
សូមទស្សនាបទយកការណ៍ស្ដីការត្អូញត្អែររបស់កសិករដាំបន្លែដូចតទៅ៖https://youtu.be/RRXHocNd_vg