Isco ចង់​ចាក​ចេញពី Real Madrid ខណៈ​ក្លិប​ធំ​៣​ចង់បាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2015 ក+ ក-

បាល់ទាត់​៖​ខ្សែបម្រើ Isco កំពុងតែ​មានបំណង​ចង់​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​អធិរាជ​ស Real Madrid ដើម្បី​ស្វែងរក​ទ្រនំ​ថ្មី​មួយទៀត​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Daily Express​។​
​ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល Isco​ចង់​ចាក​ចេញពី​ក្លិប​យក្ស​ស Real Madrid ដោយសារតែ​កីឡាករ​រូបនេះ​មិនជា​ប់​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក​លោក Rafael Benitez ខណៈដែល Real Madrid នាំយក​ខ្សែបម្រើ Mateo Kovacs ពី​ក្លិប Inter Milan​។​
​ ​គួរ​បញ្ជាក់ថា ក្រោយពី​លេចឮកីឡាករ​ខ្សែបម្រើ Isco ចង់​ចាកចេញ​នោះ​មាន​ក្លិបធំ៣នៅ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​ចង់បាន​ដូចជា Arsenal, Chelsea និង Liverpool ជាដើម៕

art17.1