អភិបាលខេត្តបន្ទាយមានជ័យបានជួយអន្តរាគមន៍ នាំទឹកពីប៉ែកខាងលើស្ទឹងបវេលជួយសង្គ្រោះស្រូវបងប្អូនកសិករនៅស្រុកមង្គលបូរីបានដោយជោគជ័យ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្ត គ្រប់គ្រង គ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ និងនាំទឹកពីប៉ែកខាងលើ ស្ទឹងបវេល នៃខេត្តបាត់ដំបង ដើម្បីទម្លាក់មកតាមប្រលាយក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ជួយសង្គ្រោះស្រូវប្រាំងបងប្អូនកសិករដែលជិតប្រមូលផល ប្រឈមខ្វះទឹកប្រមាណ១ពាន់ហិកតា ដោយជោគជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cb6dTVbfsuE