មេបក្ស​ប្រឆាំង​៖ គ​.​ជ​.​ប ពិតជា​ឯករាជ្យ​ព្រោះ​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2014 ក+ ក-

​ភ្នំពេញ​៖ មេបក្ស​ប្រឆាំង​លោក​សម រង្ស៊ី បាន​បញ្ជាក់ថា “​បើ​ស្ថាប័ន​គ​.​ជ​.​ប បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រួចហើយនោះ ច្បាស់​ជា​ឯករាជ្យ នឹងធ្វើ​ឲ្យ​ណើ​រ ការបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​តម្លាភាព និង​ត្រឹមត្រូវ​។​យើង​ត្រូវគោរព​ទាំងអស់គ្នា​”​។​
​នា​ព្រឹក​ថ្ងៃទី​០១​តុលា​នេះ សេចក្តីស្នើច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម មាត្រា ៧៦ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានកំណត់​ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ត្រូវបាន​សមាជិក​រដ្ឋ​សភា ១២០ រូប ដែល​បាន​ចូលរួម​ប្រជុំ​រដ្ឋសភា បាន​លើកដៃ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​។​

សេចក្តីស្នើច្បាប់​រដ្ឋធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា ៧៦ ថ្មី​និង​ការបង្កើត​ជំពូក ១៥​ថ្មី ទាក់ទង​នឹង​អង្គការ​រៀបចំ​ការបោះ ឆ្នោត គ​.​ជ​.​ប មាន​ពីរ​មាត្រា និយាយ​ពី​គជប ត្រូវជា​អង្គការ​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ សមាជិក​គ​.​ជ​.​ប មាន ០៩ រូប មាន​អាណត្តិ ៥ ឆ្នាំ តួនាទី​គជប រៀបចំ​រាល់​ការបោះឆ្នោត ជាដើម​។ ក្នុងនោះ ករណី​ដែល​ខកខាន មិនបាន​រៀបចំ​សមាសភាព​គជប​ថ្មី​បានទេ គឺ​គ​.​ជ​.​ប​ចាស់ ត្រូវ​ដំណើរការ​របស់ខ្លួន​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​ប្រជុំ​សភា​ចប់​ថា ការដែល​រដ្ឋសភា​អនុម័ត​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្តីពី​វិសោធនកម្ម មាត្រា ៧៦ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី ១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី នៃ​រដ្ឋធម្មនុញ្ញ គឺជា​ជំហាន​មួយ​ដ៏​សំខាន់​ឆ្ពោះទៅ​ការរៀបចំ​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី ដែល​នឹង​ធានា​ភាព​ប្រជាធិបតេយ្យ​សេរី យុត្តិធម៌​នៃ​ការបោះឆ្នោត​លើក​ក្រោយ​។​

លោក​បន្តថា ចំពោះ​ការ​ពង្រាង សមាសភាព គ​.​ជ​.​ប មិនទាន់​បានកំណត់​ជា​ផ្លូវការ​នៅឡើយ​ទេ​។​
​ក្នុង​សេចក្តីស្នើច្បាប់​នោះ​មិនបាន​កំណត់ថា សមាជិក​គជប​ទាំង​៩ រូប ត្រូវមាន​អភ័យឯកសិទ្ធិ ដូច​តំណាងរាស្ត្រ ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន ដូច​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល ចង់បាន​នោះទេ​។ ពោលគឺ​សេចក្តីស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋសភា​អនុម័ត​នាពេលនេះ គឺជា​សេចក្តីព្រាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងពេល​ចរចា​ក្រុមការងារ​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃទី​១​សីហា​។​

គួរ​ជម្រាប​ថា នា​ព្រឹក​មិញ​នេះ​រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ណា​ហ្គូ​យ៉ា ស្តីពី​សិទ្ឋិ​ទទួលផល​ពី​ធនធាន​សេនា​ទិ​ក និង​ការបែងចែក​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ធនធាន​សេនា​ទិ​កដោយ​ស្មើភាព និង​សម​ធ៌​ម​នៃ អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ នឹង​ស្តីពី វិសោធនកម្ម មាត្រា ៧៦ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី ១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មីនៃ​រដ្ឋធម្មនុញ្ញក្នុង​សំឡេងគាំទ្រ​១១៩​លើ​១១៩​សំឡេង​៕រដ្ឋាUntitled-1

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​Untitled-1