លោក ផៃ ស៊ី​ផាន បង្ហាញ​រូប លោក ឈុត វុទ្ធី ក្នុង​ហ្វេ​ស​ប៊ុ​ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2014 ក+ ក-

ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បន្ត​ផ្សព្វផ្សាយ​អំពី​សកម្មជន​ការពារ​បរិស្ថាន​របស់​លោក ឈុត វុទ្ធី ដែល​លោក ផៃ ស៊ី​ផាន ហៅថា ជា​ឈ្មួញ​ឈើ និង​ជា​អ្នកបាញ់​សត្វព្រៃ​ដ៏​ល្បីល្បាញ​ម្នាក់​។​នេះ​បើ​យោងតាម​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក ផៃ​ស៊ី ផាន បាន​ជូន​ជាពិសេស​ដល់​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុ​ជានា​ថ្ងៃ​ម្សិលមិញ​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក ផៃ ស៊ី​ផាន បាន​សរសេរ ជា​លើក​ទី​២​នេះ​ថា “​គោរព​ជូន​បណ្តាញសារព័ត៌មាន និង​ប្រិយមិត្ត FBFs ជាពិសេស​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ដោយឡែក​ពី​មរណៈភាព ដែល​គួរអោយ​សោកស្តាយ​នៃ​ជីវិត​របស់​ឪពុក ប្តី នៃ​គ្រួសារ​មួយ ខ្ញុំ​សូ​មខ​មាល​ទោស​ក្នុង​កិច្ច​បកស្រាយ ជម្រាបជូន​នូវ​អតីតភាព របស់លោក ឈុត វុទ្ធី ដើម្បី​ជា​ផលប្រយោជន៍ ដល់​លោក​ប្រធានាធិបតី Barack Obama និង​មន្ត្រី​នៅ​សេត​វិមាន ដើម្បីអោយ​អស់​មន្ទិលសង្ស័យ ដែល​ខ្ញុំ​បាន​បកស្រាយ​ពីលើ​ក​មុន​”​។ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា “​លោក ឈុត វុទ្ធី ជា​មនុស្ស​ម្នាក់​តស៊ូ​ក្នុង​ឆាកជីវិត​ដូច​បុរស​ដទៃទៀត​។ ស្រុកកំណើត​របស់គាត់​គឺ​នៅ​វិហា​សួគ៌ ដែលមាន​បងប្អូន​ប្រុស ប្រុស ជា​អ្នក​ចូលចិត្ត​ដូច​រូបលោក​ដែរ គឺ​ការកំសាន្ត​ជា​អ្នក​ព្រានព្រៃ ដោយ​អ្នកស្រុក​ជិតស្និត​ជាមួយ​លោក បាន​ឲ្យ​ដំណឹង​ថា លោក​មានកម្ម​សិទ្ធិ​យ៉ាងហោចណាស់ មាន​កាំភ្លើង​ប្រាំ​ដើម អ្វីដែល​អ្នកស្រុក​បាន​ឲ្យ​តម្លៃ និង​កោតសរសើរ​ដល់​រូបលោក គឺ​លោក​ជា​អ្នកបាញ់​ត្រង់​បំផុត ( Great Hunter ) ជាពិសេស​កាំភ្លើងខ្លី Revolver ដែល​អាច​បាញ់​សត្វ​បាន​ដោយឡែក​ពី​អ្នកដទៃ​”​។​

លោក ផៃ ស៊ី​ផាន ក៏បាន​រៀបរាប់​ពី​កាំភ្លើង ដែល​លោក​ឈុត​វុទ្ធី បាន​ប្រើ​នោះ គឺ​កាំភ្លើង​ទាំង​ប្រាំ​ដើម​នោះ គឺ​: ១. CZ 452 Caliber 22 Lr ២. CZ 452 Caliber 22 Lr (with silencer) ៣. Marlin Stainless Caliber 22 magnum (with Silencer) ៤. Revolver RUGGER SP 101 Caliber 22 Lr ៥. Revolver Smith and Wesson Caliber 38 Special លោក ផៃ ស៊ី​ផាន បន្តថា “​កាំភ្លើង​ដែល​លោក​ស្ពាយ​ជាប់​និង​ស្មា​នៅក្នុង​រូបថត​នេះ គឺ Marlin Stainless Caliber 22 magnum ដែល​ភ្ជាប់​ឧបករណ៍​មិន​ឲ្យ​លឺ​សម្លេង ( Silencer )​។ ប្រភេទ​សត្វ ដែល​លោក​ចូលចិត្ត​បាញ់ និង​បាញ់​បាន​គឺ ប្រើស ជិត​ម្ភៃ ឈ្លូស​រាប់រយ ទន្សាយ និង​សំពោច​រាប់រយ​។ ស្នាដៃ​នេះ ដែល​គេ​ប្រសិទ្ធិ​នាម​ថា ជា​ព្រាន​ឯក ប្រចាំ​តំបន់​វាលវែង និង​ឱ​រ៉ា​ល​”​។​

​លោក ផៃ ស៊ី​ផាន បាន​បន្ថែមថា “​លោក ឈុត វុទ្ធី ជា​អ្នកលក់​ឆ្អឹង​ខ្លា អ្វីដែល​ឈ្មួញ​សត្វព្រៃ​បាន​ផ្តល់ព័ត៌មាន​។ ចំណែក​រឿង​ពាក់ព័ន្ធ និង​ព្រៃឈើ លោក ឈុត វុទ្ធី ជា​ឈ្មួយ​ដៃគូ​ជាមួយ លោក វ៉ា សារិទ្ធ (​កុំ​ច្រឡំ និង​មន្ត្រីនគរបាល​) ដែល​លោក​ពូកែ​ទាក់​ទង់ និង​អតីត​យោធា​ចូល​និវត្ត​ន៏​ក្នុង​ការកាប់​ប្រមូល និង​បោះ​ដុំ អោយ​ឈ្មួញ​ធំៗ ( Great Log trader )​។ លោក​បាន​ផ្លាស់ប្តូរ​អាជីព​ជាច្រើន​អង្គភាព​។ អ្នកស្រុក​គេ​ប្រាប់​ខ្ញុំ​ថា​គាត់​ជា​កងរាជអាវុធហត្ថ (​ខ្ញុំ​មិន​ច្បាស់​ទេ​)​។ From Great Hunter and Great Log trader to The Great man.”​។​

សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤ លោក ផៃ ស៊ី​ផាន សរសេរ​សារ​មួយ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​សម្តែង​ការភ្ញាក់ផ្អើល ឬ​អាម៉ាស់ ចំពោះ​ការលើកឡើង​របស់លោក​ប្រធានាធិបតី​អាមេរិក នៅក្នុង​ករណី​លោក ឈុត វុទ្ធី ដែល​គេ និង​លោក​ប្រធានាធិបតី​អាមេរិក ជឿជាក់ថា ជា​សកម្មជន​ព្រៃឈើ ហើយ​លោក​អូ​បា​ម៉ា បានប្រកាសថា ជា​បុគ្គល​ឆ្នើម ” Great Man “​។

ប៉ុន្តែ​តាម​លោក​ផៃ​ស៊ី​ផាន គឺ​លោក ឈុត វុទ្ធី ជា​ឈ្មួញ​ឈើ និង​ជា​អ្នកបាញ់​សត្វព្រៃ​ដ៏​ល្បីល្បាញ​។ នេះ​បើតាម​អ្វីដែល​លោក​ផៃ​ស៊ី​ផាន អះអាងថា អ្នកស្រុក​វាលវែង បាន​ប្រាប់​រូបលោក​។ សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ លោក ឈុត វុទ្ធី ជា​ប្រធាន​អង្គការ​ការពារ​ព្រៃឈើ បាន​ជូន​ដំណើរ​ស្ត្រី​អ្នកកាសែត​ពីរ​នាក់​របស់​កាសែត The Cambodia Daily គឺ​កញ្ញា ផន បុប្ផា អាយុ ២៧ ឆ្នាំ និង​កញ្ញា Plokhii ជនជាតិ​កាណាដា អាយុ ២៧​ឆ្នាំ តាម​ឡាន​ឡង់​គ្រី​ស័​រ ពណ៌​ឈាមជ្រូក​ដ៏​ចាស់​របស់លោក ឈុត វុទ្ធី ពី​ខេត្តពោធិ៍សាត់ ទៅកាន់​ខេត្តកោះកុង តាម​ជួរ​ភ្នំក្រវាញ​។

ទៅដល់​ក្រុមហ៊ុន Timber Green ក៏​កើតមាន​ជម្លោះ​ជាមួយ​ប៉េអឹម និង​ទាហាន យាម​ក្រុមហ៊ុន ហើយ​លោក ឈុត វុទ្ធី ក៏ត្រូវ​ប៉េអឹម បាញ់សម្លាប់​លើ​ឡាន​របស់លោក​៕fpmUntitled-1

​លោក ផៃ ស៊ី​ផាន បង្ហាញ​រូ​លោក ឈុត វុទ្ធី ក្នុង​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ម្សិលមិញ​