ប៉ូលីស​អាំងទែ​ប៉ូល​អាមេរិក តាម​ចាប់ខ្លួន​ជន​៣​នាក់ ដែល​គំរាម​សម្លាប់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2014 ក+ ក-

ភ្នំពេញ​៖​ប៉ូលិស​អាំងទែ​ប៉ូល​(Interpol)​របស់​សហរដ្ឋអាមេរិក បាន​និង​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​អ្នក​ដែល បង្ហោះ​រូបភាព​នានា​នៅលើ​គេហទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដោយបាន​គំរាម​សម្លាប់​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​កម្ពុជា​។​

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ថា ប៉ូលិស​អន្តរជាតិ Interpol របស់​សហរដ្ឋអាមេរិក​បាននិងកំពុង​តាម​ចាប់ខ្លួន​ជន​៣​នាក់ ដែល​បាន​សរសេរ​នៅលើ​ទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​គំរាម​សម្លាប់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ឲ្យ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

លោក​បន្តថា រហូតមកទល់​ពេល​ប៉ូលិស​អន្តរជាតិ បានកំណត់​អត្តសញ្ញាណ អ្នក​ទាំង​៣​នាក់​នោះ រួចរាល់​អស់ហើយៗ​ក៏​ដឹង​ពី​ទីតាំង​កន្លែង​រស់នៅ​រប​ស់​ពួកគេ​ផងដែរ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ទៀតថា «​ខ្ញុំ​អំពាវនាវ​ឲ្យ​ប៉ូលិស អាំងទែ​ប៉ូល ស្វែងរក​ចាប់ខ្លួន​ពួកគេ​មក​អនុវត្ត​ទោស​ចំពោះមុខ​ច្បាប់​នៅ​កម្ពុជា​។ បើ​ពួកគាត់​គំរាម​សម្លាប់ ថ្នាក់ដឹកនាំ​របស់​អាមេរិក ក៏​មិនអាច​រស់នៅ​បានដែរ​»​។​

លោក ខៀវ សុភ័គ បញ្ជាក់ទៀតថា សមត្ថកិច្ច​កម្ពុជា ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំងបី​ដោយសារតែ​ពួកគេ​គំរាម​សម្លាប់ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា មិនមែន​ដោយសារ​ការរិះគន់​រដ្ឋា​ភិ​បាល​ឡើយ​។​

គេហទំព័រ​ប៉ូលិស​អាំងទែ​ប៉ូល​បាន​ផ្សព្វផ្សាយ​ស្វែងរក​ចាប់ខ្លួន​នោះ មាន ឈ្មោះ​ម៉ៅ ឃឿន នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វែ​នីញ៉ា (Pennsy lvania) ឈ្មោះ បូ​ណា ប៊ុន​ផាត់ នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington State) និង​ឈ្មោះ យឿន សំ​រិទ្ធី នៅ​រដ្ឋ​ចរចា (Georgia)​សហរដ្ឋអាមេរិក​។​

ដីកា​របស់ អាំងទែ​ប៉ូល បញ្ជាក់ថា សមត្ថកិច្ច​កម្ពុជា ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំងបី​ដើម្បី​កាត់ទោស និង​ទទួលទោស​ជាប់ពន្ធនាគារ​។ ជនសង្ស័យ​ទាំងបី​នាក់​នោះ ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ក្នុង​ប្រព័ន្ធ​ហេ្វ​ស​ប៊ុ​ក (Facebook) និង យូ​ធូប (Youtube) ហើយ​ធ្លាប់​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​អាច​រក​ដំណោះស្រាយ​នយោបាយ​បាន​៕ រដ្ឋា
Untitled-1 Untitled-1Untitled-1Untitled-1Untitled-1Untitled-3Untitled-3Untitled-3