តុលាការ​សម្រេច​ឃុំខ្លួន​ហ៊ី ណារិន នៅ​ពន្ធនាគារ​ព្រៃ​ស​ពាក់ព័ន្ធ​រឿង​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2014 ក+ ក-

​ភ្នំពេញ​៖​ចៅក្រម​ស៊ើបអង្កេត​បាន​ចុះហត្ថលេ ខា​លើដី​កាស​ម្រេច​ឃុំខ្លួន​លោក ហ៊ី ណារិន អតីត​អធិការនគរបាល​ខណ្ឌ​មានជ័យ​ជា​បណ្ដោះ អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ពីបទ​វីតិក្រម និង​បទ​ការ​កេង​យក​ផល ប្រយោជន៍​ដោយ​ខុសច្បាប់​។​
​ប្រភពព័ត៌មាន​ក្រៅរបង​តុលាការក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ចៅក្រម​ស៊ើបអង្កេត​តុលាការ​ទីក្រុង​ភ្នំពេញ​លោក យូ ប៊ុណ្ណា កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៤ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​លោក​ហ៊ី ណារិន បណ្តោះអាសន្ន​ហើយ​ត្រូវ​បានដាក់​ខ្នោះដៃ​រួច​បញ្ជូន​ឡើង​រថយន្ដ​យកទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​។

​ប្រព​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ព្រះរាជអាជ្ញា​អម​តុលាការ បានសម្រេច​ចោទប្រកាន់​លោក ហ៊ី ណារិន ចំនួន​២​បទល្មើស ទី​១-​ចោទ​ពីបទ​វីតិក្រម​តាម​មាត្រា​៥៩២ មាត្រា​៥៩៣​នៃ​ក្រមព្រហ្មទណ្ឌ​និង​បទល្មើស និង​ទី​២-​ចោទ​ពីបទ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​តាម​មាត្រា​៥៩៧ និង​មាត្រា​៥៩៨​នៃ​ក្រមព្រហ្មទណ្ឌ​។​

សូមបញ្ជាក់ថា​ការចាប់​ឃុំខ្លួន​លោក​ហ៊ី ណារិន បាន​ធ្វើឡើង​ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានន​ស្រាវជ្រាវ​រកឃើញ​ការ​ប្រ​ព្រឹ​ត្ដបទ​ល្មើស​ចំនួន​៨​ករណី​ក្នុងពេលដែល លោក​ហ៊ី ណារិន បំពេញភារកិច្ច​ជា​អធិការនគរបាល​ខណ្ឌ​មានជ័យ​និង​មាន​ព្យសនកម្ម​គិត​ជា ទឹកប្រាក់​ប្រមាណ​ជា ២.៧១២.២៣៦.០០០​រៀល​ដែលជា​សាច់ប្រាក់​បានមកពី​ការ​កិបកេង​គ្រប់​រូបភាព ក្នុងខណៈ​ជា​ប្រធាន​អង្គភាព​នគរបាល​ខណ្ឌ​មានជ័យ​ជា​ធ្វើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ថ្ងៃទី​០១​តុលា ស្តីពី​ការឃាត់ខ្លួន​ឈ្មោះ ហ៊ី ណារិន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បានឱ្យដឹងថា អ ប ព បានទទួល​ពាក្យ​ប្តឹង​ចំពោះ​លោក ហ៊ី ណារិន ចំនួន​៥​លើក ហើយ​អង្គភាព​បាន​សុំឱ្យ​លោក ហ៊ី ណារិន ធ្វើការ​បំភ្លឺ និង​ស្នើឱ្យ​មានការ​កែលម្អ​ចំនួន​២​លើក​រួចមកហើយ ប៉ុន្តែ​លោក ហ៊ី ណារិន ហាក់​ព្រងើយកន្តើយ​ដោយ​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដដែល ។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ក៏បាន​ឱ្យដឹងទៀតថា បន្ទាប់ពី​បាន​ស៊ើបអង្កេត​អស់​រយៈពេល​៨​ខែ និង​បាន​ជួប​ប្រមូល​ព័ត៌មាន​ពី​មន្ត្រីនគរបាល​ដែល​បម្រើ​ការងារ​នៅក្នុង​អធិការដ្ឋាន​ខណ្ឌមានជ័យ​ចំនួន​៤១​រូប និង​ការប្រមូល​ព័ត៌មាន​ពី​ប្រភព​នានា​ជាច្រើន​ផ្សេងទៀត អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឃាត់ខ្លួន​ឈ្មោះ ហ៊ី ណារិន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​៣០​កញ្ញា ដោយសារ​បុគ្គល​នេះ​បាន​ប្រព្រឹត្តល្មើស​៖ ១-​បើក​យកប្រាក់​ខែ​របស់​មន្ត្រី នគរបាល​ដែល​អវត្តមាន​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៤ និង​មន្ត្រីនគរបាល​ដែល​អសកម្ម​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០០៩​។ ២-​តម្រូវ ឱ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្នុង​ការធ្វើ​សៀវភៅ​ស្នាក់នៅ (​ក​២) មួយ​ក្បាល​តម្លៃ​៥០.០០០​រៀល សៀវភៅ​គ្រួសារ​មួយ​ក្បាល​តម្លៃ​៥០.០០០​រៀល និង​ចុះឈ្មោះ​សមាជិក​ថ្មី​ចំនួន​២០.០០០​រៀល​ក្នុង​ម្នាក់​។ ៣-​តម្រូវឱ្យ មន្ត្រីក្រោមឱវាទ​ទិញ​អាវ​ចំណាំងផ្លាត និង​ស្រោម​កាំភ្លើង​វែង​។ ៤-​កេង​យកប្រាក់​ឧបត្ថម្ភ​កម្លាំង​ហ្វឹកហាត់ ការពារ​បាតុកម្ម​។ ៥-​តម្រូវឱ្យ​មេ​ល្បែងស៊ីសង ម្ចាស់​អាជីវកម្ម រោងចក្រ និង​មន្ត្រី​មួយចំនួន បង់ប្រាក់​ជា​រៀងរាល់ខែ​។ ៦-​ទាមទារ​លុយ​ពី​ម្ចាស់​ម៉ូតូ​ដែល​ចាប់​ទុក ដោយសារ​គ្មាន​ពន្ធ និង​ការលក់​ម៉ូតូ​ដែល​ម្ចាស់​មិន​ដោះស្រាយ​។ ៧-​ការប្រមូល​លុយ​ផាកពិន័យ លើស​កំណត់​ពី​ម្ចាស់​ម៉ូតូ​ដែល​ធ្វើ​ចរាចរណ៍​គ្មាន​ស្លាក​លេខ កញ្ចក់ និង​មួក​។ ៨-​តម្រូវឱ្យ​បង់លុយ​ពី​ការដោះស្រាយ​វិវាទ​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​១០%​នៃ​ថ្លៃ​សំណ​។​

គួរបញ្ជាក់​ថាបើ​សិន​តុលាការ​រកឃើញ​ភស្តុតាង​ដែល​បាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​វីតិក្រម និង​បទ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​មែន​នោះ​លោក​ហ៊ី ណារិន នឹងត្រូវ​ប្រឈម​មុខកា​រ​ជាប់ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ​៕ ជំនិត​Untitled-1Untitled-1