បាល់ទាត់៖យោងតាមប្រភពព័ត៌មាន Metro របស់ចក្រអង់គ្លេសចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ ថា ក្លិបបិសាចក្រហម Manchester United កំពុងរៀបចំកញ្ចប់ថវិកាចំនួន១៤៣.៩ លានផោន ប្រហែល ២១៦លានដុល្លារ ដើម្បីទិញកីឡាករ Neymar ពីក្លិប Barcelona។
អ្នកចាត់ការទូទៅរបស់ក្លិប Man United លោក Louis van Gaal បាននិយាយថា នឹងត្រូវចាយថវិកា ចំនួន២០០លានផោន ប្រហែល៣០០លាន ដុល្លារអាមេរិក ក្នុងការនាំយកកីឡាករខាងលើដើម្បីឲ្យទម្រង់លេងនៅលើទីលានមាន ភាពប្រសើរជាងមុន។ ទោះជាយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយប្រាប់ឲ្យដឹងថា រូបគេចង់លេងនៅអេស្ប៉ាញឲ្យបានច្រើនជាងនេះទៀតដោយមិនចង់ ផ្លាស់ប្តូរមកលេងនៅអង់គ្លេសនោះទេ។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីកន្លងទៅនេះក្លិប Manchester United បានបើកភ្លើងខៀវឲ្យចាត់ការទូទៅលោក Louis van Gaal ទិញយកកីឡាករយ៉ាងតិចម្នាក់ ដែលមានឈ្មោះនៅក្នុងបញ្ជី Top 10 របស់ពានរង្វាន់ Ballon d’Or” ៕