Real Madrid គ្រោង​ទិញយក Ozil ពី Arsenal វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2015 ក+ ក-

បាល់ទាត់៖​ក្លិប​អធិរាជ​ស Real Madrid ត្រូវបាន​គេ​រាយការណ៍​ថា គ្រោង​ទិញយក Mesut Ozil ពី​កាំភ្លើង​ធំ Arsenal ត្រឡប់​ទៅកាន់ Santiago Bernabeu វិញ ប្រសិនបើ​ក្លិប​នេះ​អាច​លក់​ខ្សែបម្រើ James Rodriguez ចេញ​នៅ​ខែមករា​ខាងមុខនេះ​។​
​យោងតាម​ការផ្សាយ​រប​ស់​ទស្សនាវដ្ដី​អេ​ស្ប៉ា​ញ Don Balon ថា ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Ozil ធ្លាប់​លេង​នៅ Real Madrid ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​បាន​ចាក​ចេញពី​កីឡដ្ឋាន Santiago Bernabeu ទៅលេង​ឲ្យ Arsenal​។
​ប្រភព​ដដែល​បញ្ជាក់ថា ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ ដែល​កំពុង​តែមាន​ទម្រង់​លេង​រាង​ធ្លាក់​ជើង​នេះ មាន​គម្រោង​ចង់​នាំយក Ozil ទៅ​ជំនួស​តំណែង​លេង​១០ របស់​ខ្សែបម្រើ​កូ​ឡុំ​ប៊ី (James) ដែលមាន​ជម្លោះ​ជាមួយ​អ្នកចាត់ការ Rafael Benitez៕

289