បង្ក្រាប​សង្វៀន​ជល់​មាន់ បាញ់អាប៉ោង​២​កន្លែង​ឃាត់ខ្លួន​មនុស្ស​៤​នាក់ រថយន្ត​០១​គ្រឿង និង​ម៉ូតូ​១៦​គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2017 ក+ ក-

​ដោយ​៖​វិធិ​ន​
​ក្រចេះ​៖​ទីតាំង​សង្វៀន​ជល់​មាន់​ចំនួន​២​កន្លែង​ផ្សេងគ្នា ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប និង​រឹបអូស​បាន​សំភារៈ​វត្ថុ​តាំង​ជាច្រើន ព្រមទាំង​ចាប់​ឃាត់​មនុស្ស​ចំនួន​៤​នាក់ ។​
​ប្រតិបត្តិការ​ខាងលើនេះ គឺ​កម្លាំង​នគរបាល​ព្រហ្ម​ប្រ​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អន្តរ​គម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ក្រោម​ការសម្របសម្រួល​ដឹកនាំ​ពី​សំណាក់​លោក ទី សុវណ្ណ​ថា​ល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក ធុច ប​ច្ចៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​គឺ​បាន​ឆ្មក់​ទៅ​បង្ក្រាប​ទីតាំង​ចំនួន​ពី​ផ្សេងគ្នា កាលពី​ថ្ងៃទី​៦ ខែ​កុ​ម្ភះ ឆ្នាំ ២០១៧​នេះ គឺ​នៅ​ក្នុងភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី និង​មួយកន្លែង​ទៀត​នៅ​ចំណុច​ត្បូង​ខ្លារ ស្ថិតក្នុង​ភូមិ​អូរ​កណ្តៀរ​ថ្មី ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា បន្ទាប់​ស្រាវជ្រាវ​ដឹងថា​នៅ​ចំណុច​ទាំងពី​ខាងលើ​មាន លួច​បើក​សង្វៀន​ជល់​មាន់ និង​លេង​បាញ់អាប៉ោង គឺ​កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ទៅធ្វើ​ការបង្ក្រាប ដោយ​មិនអោយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដឹង​ឡើយ រហូត​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​មេអាប៉ោង និង​អ្នកញៀន​ល្បែង​ចំនួន​បួន​នាក់ និង​រឹបអូស​បាន​សំភារៈ​រួមមាន​រថយន្ត​មួយគ្រឿង ម៉ូតូ​១៦​គ្រឿង និង​សំភារៈ​សម្រាប់​មាន់​ជល់​មួយចំនួន​ផងដែរ ។​
​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​គ្រៀង​បានបញ្ជាក់​អោយដឹងថា នៅ​ចំណុច​ត្បូង​ខ្លារ ភូមិ​អូរ​កណ្តៀរ​ថ្មី គឺមាន​លួច​បើក​សង្វៀន​ជល់​មាន់ និង​លេង​បាញ់អាប៉ោង​យូរ​មកហើយ​នោះ គឺមាន​អ្នក​ចូល​ទៅលេង​ច្រើនណាស់​ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះទេ ។ ប្រភព​បន្តរ ការដែល​សមត្ថកិច្ច​មូល​ដ្ឋា​ន​មិន​ហ៊ាន​បង្ក្រាប គេ​មិនដឹងថា​ពួកគាត់​ទំនាក់ទំនង​ត្រូវរ៉ូវ​គ្នា ដោយសារ​ម្ចាស់​សង្វៀន​ជា​សមត្ថកិច្ច​ដូចគ្នា​ឬ​ក៍​ពួកគាត់​មាន​ទំនាក់ទំនង​អី​ផ្សេង​ក៍​មិនដឹង ។ ពលរដ្ឋ​ខាងលើ​ក៍​បានអោយដឹងថា ម្ចាស់​សង្វៀន​ខាងលើ​មានឈ្មោះ​សេង សោភា គឺជា​មន្ត្រី​យោធារ និង​មាន​តួរ​នាទី​ជា​នាយរង​មណ្ឌល​ទីមួយ ដឺ​បេ ជើងគោក ដែល​បាន​ទៅ​ឈរជើង​ប្រចាំ​នៅ​តំបន់​នោះ ដោយឡែក​ទីតាំង​នៅក្នុង​ឃុំ​សំបុក​សមត្ថកិច្ច​នៅ​មិនទាន់​ដឹងថា ម្ចាស់​សង្វៀន​ជា​នរណា​ទេ ។​
​លោក គុណ សុ​ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្ម​ប្រ​ទណ្ឌ​កម្រិត​ស្រាល​នន​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយដឹងថា ជាមួយនិង​ប្រតិបត្តិ​ចំនួន​០២​ទីតាំង​ខាងលើ គឺ​សមត្ថកិច្ច​បាន​ឆ្មក់​ទៅ​បង្ក្រាប និង​រឹបអូស​បាន​ម៉ូតូ​ចំនួន ១៦​គ្រឿង រថយន្ត​០១​គ្រឿង និង​សំភា​រះ​សម្រាប់​លេង​អាប៉ោង​មួយចំនួន ឃាត់ខ្លួន​មនុស្ស​បាន​៤​នាក់ ក្នុងនេះ​មាន​មេអាប៉ោង​ម្នាក់ ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​រុះរើ​បំផ្លាញចោល​នូវ​ទីតាំង​សង្វៀន​នោះ ផងដែរ ។​
​លោកនាយ​ការិយាល័យ បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន ទាំង​ម៉ូតូ រថយន្ត និង​អ្នកញៀន​ល្បែង​ទាំង​៤​នាក់ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

16522541_1829996593905569_1200330123_n16522644_1829996627238899_274690739_n 16522809_1829996633905565_788739153_n 16558436_1829996603905568_1188140599_n 16558678_1829996637238898_290645429_n 16650742_1829996597238902_1707535757_o 16652460_1829996640572231_723140782_n