រាជធានីភ្នំពេញ៖គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០១៧ គណបក្សនយោបាយ ចំនួន៤៥បានចុះបញ្ជី នៅក្រសួងមហាផ្ទៃ ក្នុងនោះមាន១២គណបក្សកំពុងជាប់បណ្ដឹងនៅតុលាការ ហើយក៏អាចគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះដែរ ។ នេះបើយោងតាមលិខិតរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ។
តាមលិខិតរបស់ គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយ ដែលជាប់បណ្ដឹងនៅតុលាការនោះ រួមមាន៖ គណបក្សខ្មែរជាតិនិយម, គណបក្សកម្ពុជាសេរីឯករាជ្យ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សនាងនាគនារីខ្មែរ, គណបក្សប្រជាជាតិខ្មែរ, គណបក្សពលរដ្ឋខ្មែរ, គណបក្សពន្លឺសេរីភាព, គណបក្សសង្គមខ្មែរនិយម, គណបក្សសេរីបង្រួបបង្រួមជាតិ, គណបក្សសង្គមថ្មី និងគណបក្សស្ត្រីសង្គ្រោះកម្ពុជា៕