ប្រឡង​បាក់​ឌុប​នា​ឆ្នាំនេះ មាន​បេក្ខជន​ជាង​១០​ម៉ឺន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅក្នុង​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​សរុប ១០៣,១១២​នាក់ ខណៈដែល​ចំនួន​នេះ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ មានការ​កើនឡើង​ជាង​ឆ្នាំមុន ប្រមាណ​ជាង ៩​ពាន់​នាក់ ។​
​ការបញ្ជាក់​បែបនេះ របស់លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​ធ្វើឡើង​នៅក្នុង ស​ន្និ​សីទ​សារព័ត៌មាន ស្ដីពី ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ។​
​លោក ហង្ស ជួនណា​រ៉ុ​ន ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា ឆ្នាំនេះ​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧៨ មានការ​កើនឡើង ចំនួន​២១​មណ្ឌល បន្ទប់​ប្រឡង​មាន​ចំនួន​៤១៥៥​បន្ទប់ កើនឡើង​ប្រមាណ​ជាង​៣៧៣​បន្ទប់​បើ​ប្រៀបធៀប​ឆ្នាំ​២០១៦​កន្លងទៅ​៕

fn-2017-07-10-14-07-17-0