បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2017 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥ និង​០០​នាទី ក្រោម​ការសម្របសម្រួល​ពី​សំណាក់​លោក ស៊ិន វិ​រះ ព្រះរាជអាជ្ញារង អធិការដ្ឋាន​បាន​បើក​ការបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ប្រភេទ (​ហ្គេម​បាញ់​ត្រី​) មួយកន្លែង ស្ថិតនៅ​ចំណុច​សំណង​មិន​រៀបរយ​ក្រោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ផ្លូវលំ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​។​
ជា​លទ្ធផល​នែ​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​យើង​បានធ្វើ​ការឃាត់​មនុស្ស​ចំនួន​០២​នាក់ រួមមាន ៖
១/​ឈ្មោះ សេង បូរ៉ា​វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ។ ២/​ឈ្មោះ ម៉ាត់ វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ។ ចំណែក​វត្ថុតាង​ដកហូត​រួមមាន ៖ ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​០១​។ សៀវភៅ​កត់​ពង់​ចំនួន​០១​ក្បាល​។ ប្រាក់​ចំរៀល​ចំនួន​ប្រាំបួន​ម៉ឺន​មួយ​ពាន់​រៀល​(៩១០០០)​។ ចំពោះមុខ អធិការដ្ឋាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​៕

20106848_1905284379710123_1436242557_o19911525_1905284376376790_1018379553_o