ព្រឹក​នេះ​ឧទ្ធរណ៍​បើកសវនាការ​រឿងក្ដី​អតីត​សង្ឃ ហន សុ​ផាន្នី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នេះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​សំណុំរឿង​ក្ដី​អតីត​សង្ឃ ហន សុ​ផាន្នី ដែល​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មេធាវី​ការពារ​ក្តី លោក ជូ​ង ជូ​ងី ។​
​អតីត​សង្ឃ ហន សុ​ផាន្នី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​លោក លី សុខា សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ចំនួន​២​លោក លី សុខា បទល្មើស​គឺ បទ​កាន់កាប់​និង​ដឹកជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩០ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​។​
​គួរ​បញ្ជាក់ថា កម្លាំង​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចុះ​ចាប់ខ្លួន និង​ផ្សឹក​ព្រះសង្ឃ​មួយអង្គ តាម​ដីកា​របស់​តុលាការ​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ លេខ​៩៥៨ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក កឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​ជាតិ និង​កាន់កាប់​រក្សាទុក​អាវុធ​ខុសច្បាប់ ក្នុង​វត្ត​ដំរី​ស សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​៕

IMG_4537IMG_4536fn-2017-07-20-08-38-28-0