ភ្នំពេញ ៖ កម្មករ-កម្មករិនីរោងចក្រ NEW ORANG៧៩នាក់បានដួលសន្លប់ជាបន្តរបន្ទាប់ដោយមិនទាន់ដឹងមូលហេតុកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវែងស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិសែនជយ័នៅអាគារលេខ១៤ ១៥ ១៦ ១៧ ខណៈនេះជនរងគ្រោះខាងលើត្រូវបានបញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនមូលមិត្ត។
បើយោងតាមប្រភពពត៍មានពីសន្តិសុខរោងចក្រ និងតាមសម្តីជនរងគ្រោះខាងលើបានប្រាប់ថា ខណៈពេលដែលពួកគេកំពុងតែធ្វើការសុខៗក៏មានកម្មករប្រហែលជា៣នាក់បានដួលសន្លប់ដោយឃើញហេតុការណ៏បែបនេះទើបធ្វើអោយកម្មករដែលនៅក្បែរៗដួលសន្លបើជាបន្តរបន្ទាប់សរុប៧៩នាក់។ ចំណែកកម្មករដែលពុំមានបញ្ហាអីនោះត្រូវថោកែរោងចក្រអនុញ្ញតិអោយត្រលប់ទៅផ្ទះវិញ ហើយរោងចក្រខាងលើត្រូវបានបិទទ្វារជាបណ្តោះអាសន្នសិនចាំអោយគណៈកម្មការចំរុះចុះស្រាវជ្រាវរកមូលហេតុពិតប្រាកដដែលបណ្តាលអោយកម្មករខាងលើដួលសន្លប់៕