សុំ​ប្រពន្ធ​រួមរ័ក​មិនបាន ទាញ​កាំបិតប៉័ងតោ​កាប់​ឲ្យ​របួសធ្ងន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2018 ក+ ក-

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ជា​សន្តិសុខ​ក្រុមហ៊ុន Metfone ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​បុរស​រូបនោះ​ផឹកស្រា​ស្រវឹង ហើយ​បាន​សុំ​ប្រពន្ធ​រួមរ័ក តែ​ប្រពន្ធ​មិន​ព្រម ក៏មាន​ការប្រតាយប្រតប់​គ្នា​ឈានដល់​ជនសង្ស័យ​ជា​ប្តី យក​កាំបិតប៉័ងតោ​កាប់​ប្រពន្ធ​ចំ​បាតដៃ​ខាងឆ្វេង​បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់ ។

​អំពើ​ហឹ​ង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។​

​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការនគរបាល​ក្រុង​តាខ្មៅ​បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ សុខ ចាន់ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​ជា គ្រូទាយ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ស៊ីថា ពេជ្រ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ
ខេត្តកណ្តាល​មុខរបរ សន្តិសុខ​ក្រុ​ហ៊ុន​មិត្ត​ហ្វូ​ន​(​ឃាត់ខ្លួន​)​។​

​លោក​អធិការ​បាន​បន្តរ​ទៀតថា នៅវេលា​កេ​ី​ត​ហេតុ​ខាង​លេ​ី គ្រា​ដែល​ជនរងគ្រោះ​ជា​ប្រពន្ធ​កំពុងតែ​ដេក​នៅក្នុង​បន្ទប់​ជាមួយ​កូនតូច ជនល្មើស​ជា​ប្តី​បាន​ដេ​ី​រ​ចូលមកក្នុង​សភាព​ស្រវឹងស្រា ហើយ​បាន​សុំ​ប្រពន្ធ​រួមភេទ​ជាមួយ តែ​ប្រពន្ធ​មិន​ព្រម ព្រោះ​អត់​ស្រួលខ្លួន​អស់កម្លាំង ។ ភ្លាមនោះ​ជនសង្ស័យ ក៏បាន​ច្រឡោតខឹង ហើយ​ស្ទុះ​ទៅយក​វែក​ឆា​វាយ​ប្រពន្ធ​ខ្លួន​ត្រូវចំ​ចិញ្ចើម​ខាងឆ្វេង​បណ្តាល​បែក​ហូរឈាម ក្រោយមក​ជនល្មើស ក៏បាន​រករឿង​ជា​មូ​យ​ជនរងគ្រោះ​ម្តងទៀត ហើយក៏​មានការ​ប្រតាយប្រតប់​គ្នា ពេ​នោះ​ជនសង្ស័យ​បាន​ទាញ​កាំបិតប៉័ងតោ​កាប់​ប្រពន្ធ​របស់ខ្លួន បណ្តាលឱ្យ​ត្រូវចំ​បាតដៃ​ខាងឆ្វេង​រងរបួស​រយៈ​ហូរឈាម ។​

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ក្រុង​តាខ្មៅ បាន​ចុះជួយ​អន្តរាគមន៍ ដោយបាន​ឃាត់ខ្លួន​ជនល្មើស រួមទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕